ស្ត្រី​អ្នកទទួល​លុយ និង​បញ្ជា​តាម​ទូរស័ព្ទ​ពី​លោក ហូរ វ៉ាន់ ដើម្បី​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២៣​តុលា មុខ​ទូត​ចិន និង​អាមេរិក ត្រូវបាន​ចាប់ខ្លួន​ហើយ​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ស្ត្រី ឈ្មោះ សាត ផា ដែលជា​អ្នកទទួល​លុយ និង​បញ្ជា​តាម​ទូរស័ព្ទ​ពី​លោក ហូរ វ៉ាន់ ដើម្បី​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២៣ ខែតុលា នៅមុខ​ទូត​ចិន និង​អាមេរិក ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។​

​ការចាប់ខ្លួន​អ្នកស្រី សាត ផា ធ្វើតាម​ដីកា​របស់​តុលាការ ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ ជា​បទល្មើស ដែល​បាន​កើតឡើង ដោយសារតែ​ស្ត្រី​រូបនេះ រួម​នឹង​ស្ត្រី​ជាច្រើន​ទៀត បាន​ប្រមូលផ្តុំ ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ចិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​យក​អ្នកស្រី សាត ផា ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​២ (​ម​២) នៅ​ពន្ធនាគារ​ព្រៃ​ស​។ 

សូម​រម្លឹកថា អ្នកស្រី សាត ផា ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅមុខ​ស្ថានទូត​ចិន ពេល​អ្នកស្រី​ចូលរួម​តវ៉ា​។ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​។ 

​ក្រោយពេល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ព្រមាន និង​ចាក់​សារ​ជា​សំឡេង​របស់លោក ហូរ វ៉ាន់ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន នៅ​កោះនរា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ទើប​សមត្ថកិច្ច ទៅ​ចាប់​អ្នកស្រី សាត ផា តាម​ដីកា​បង្គាប់​ពី​តុលាការ​។ 

​ពាក់ព័ន្ធ​នឹង​បាតុកម្ម នៅមុខ​ស្ថានទូត​ចិន កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ដែល​ធ្វើឡើង​តាម​បញ្ជា និង​ការផ្តល់​លុយ​ពី​លោក ហូរ វ៉ាន់ គឺ​ប៉ូលិស បាន​ចាប់ខ្លួន​មនុស្ស ៣​នាក់ រួមមាន​៖ អ្នកស្រី លឹម សាន អាយុ ៥៧​ឆ្នាំ អ្នកស្រី យ៉យ ស្រីមុំ អាយុ ៥២​ឆ្នាំ និង​លោក តុ​ន និមល អាយុ ៤០​ឆ្នាំ​។ តុលាការ បាន​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ព្រៃ​ស ចាប់តាំងពី​ថ្ងៃទី​២៥ ខែតុលា ក្រោម​បទ​ចោទ «​បទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​»៕​

អត្ថបទដែលជាប់ទាក់ទង
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ ​ក្នុងឱកាសព្រះរាជពិធីខួបលើកទី១៦ឆ្នាំ​ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​
ព័ត៌មានជាតិ
​កម្ពុជា-ចិន ចុះ MOU លើវិស័យវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ១៦​ព្រះវស្សា នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​
ព័ត៌មានជាតិ
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា នា​ថ្ងៃទី​២៨ ខែតុលា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី