ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ​សប្បុរ​សជន ០២​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ បើទោះបីជា​ស្ថានភាព​ជំនន់​ទឹកភ្លៀង ក្នុង​ខណ្ឌដង្កោ បាន​ស្រក​ចុះ​ខ្លះ​ក៏ដោយ តែ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ និង​បម្រើ​ពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក​គ្រប់​គោលដៅ​ដដែល​។ ព្រមជាមួយ​គ្នា​នោះ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នេះ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចូលរួម​ជួយ​លើកដាក់​លីសែង និង​រៀបចំ​អំណោយ​របស់​សប្បុរសជន ០២​ក្រុម ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ ២​គោលដៅ សរុប​ស្មើនឹង ៧៦០​គ្រួសារ ក្នុងនោះ រួមមាន​៖  

១- សប្បុរសជន​ក្រុមទី​១ ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ​វ​ជិ​រ​ប្បេ​ញ្ញោ គូ សុភាព លោក​ឧកញ៉ា អ៊ឹង លី​ហេង ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិ​ច​លៀង លោក​ឧកញ៉ា ឡេង ហ៊ាន និង​លោកជំទាវ បាន​នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៥០០ គ្រួសារ ស្ថិតនៅ​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ និង​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ ព្រមទាំង​ក្រុមការងារ​ជាច្រើន​ទៀត​។​

២-​សប្បុរសជន​ក្រុមទី​២ ដឹកនាំ​ដោយ​ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​តំណាង​ក្រុមហ៊ុន​បុរី អិ​ល ជេ ចំនួន ១៨​រូប បាន​នាំយក​អំណោយ​សប្បុរសរ​បស់​ក្រុមហ៊ុន​បុរី អិ​ល ជេ (LJ) មក​ចែកជូន​ប្រជាជន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ២៦០​គ្រួសារ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​មានការ​អញ្ជើញ​ចូលរួម ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង លោក ម៉ៃ ម៉ុ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹ​ប ព្រមទាំង​ក្រុមការងារ​ជាច្រើនរូប​ទៀតផង​ដែរ​។ 

​សកម្មភាព​មនុស្សធម៌​នេះ គឺជា​យុទ្ធនា​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាជន​រងគ្រោះ ដោយសារ​ទឹកជំនន់ ដែល​តម្រូវ​ឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដោយ​រាប់ទាំង​វិស័យ​ឯកជន​ផង​នោះ បាន​ចូលរួម​ឧ​ត្ថ​ម្ភ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​តែមួយ គឺ​សង្គ្រោះ ការពារ​ពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​រងគ្រោះ ឬ​ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ​ដោយ​យើង​មិន​បានដឹង​នោះឡើយ ហើយ​កន្លងមក ថ្នាក់ដឹកនាំ តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន សមត្ថកិច្ច​ចម្រុះ​គ្រប់​ស្ថាប័ន រួមមាន កងរាជអាវុធហត្ថ កង​នគរបាល កង​អង្គរក្ស​, កងទ័ពជើងទឹក​, កងពលតូច​ថ្មើរជើង​លេខ​៧០, កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ​ដទៃទៀត ព្រមទាំង​សប្បុរសជន ជាច្រើន បាន​រួមគ្នា​ជួយសង្គ្រោះ ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទាំងអស់ បាន​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព និង​បាន​ចែក​ស្បៀង សម្រាប់​បរិភោគបាន​គ្រប់ៗ​គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ​៖ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​
ព័ត៌មានជាតិ
ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​-​សិង្ហ​បុរី នៅតែមាន​ដំណើរការ ទោះបីជា​មានការ​រំខាន​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម ឆ្លងឆ្លើយ​លិខិត សម្តែង​ការព្រួយបារម្ភ​ចំពោះ​គ្រោះទឹកជំនន់ នៅ​ប្រទេស​ទាំងពីរ
ព័ត៌មានជាតិ
ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​ជាង ១​ពាន់​គ្រួសារ ទទួល​ជំនួយ​ពី​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ព្រះមហាក្សត្រ តែងមាន​ទឹក​ព្រះទ័យ​ជ្រះថ្លា​បរិសុទ្ធ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន ជួយ​ក្នុង​វិស័យ​មនុស្សធម៌ សុខុមាលភាព និង​ជីវភាព​រស់នៅ​ប្រជានុរាស្ត្រ​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ ទើបធ្វើដំណើរ​មក​ពី​ជប៉ុន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី