ព្រះមហាក្សត្រ​៖ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​ព្រះរាជសារ​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​កំពុង​គង់នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​លើកឡើងថា ព្រះអង្គ​មាន​សេចក្តី​រីករាយ សូម​សំដែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដែល​បាន​ថ្វាយ​មក​ព្រះអង្គ នូវ​លិខិត​ថ្វាយព្រះពរ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​ខួប ទី​១៦ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះអង្គ​។​

​ក្នុង​ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បាន​លើកឡើងថា «​ខ្ញុំ​សូម​កោតសរសើរ​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ឆ្នើម ឈ្លាសវៃ ប៉ិច​ប្រសប់ ដែល​បាន​ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​ទាំងអស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង មាន​ភាព​រីកចម្រើន រុងរឿង​គ្រប់​វិស័យ និង​ប្រជារាស្ត្រ​បានទទួល​សេចក្តីសុខ​សន្តិភាព​»​។​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីទេសចរណ៍៖ ​ការបង្កើតទីក្រុងសៀមរាបថ្មី ​មិនអនុញ្ញាតឲ្យសាងសង់អគារទំនើបខ្ពស់ៗ ​និងត្រូវរចនាឡើងតាមទម្រង់បុរាណខ្មែរ​
ព័ត៌មានជាតិ
​រដ្ឋាភិបាលអនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន៣ទៀត តម្លៃជាង ១០លានដុល្លារ នៅខេត្តស្វាយរៀង និងព្រះសីហនុ​
ព័ត៌មានជាតិ
ប្រជាជនអាមេរិកជាង ៧០លាននាក់ បានបោះឆ្នោតមុនថ្ងៃកំណត់
ព័ត៌មានជាតិ
ទោះបីជា​ជំនន់​ទឹកភ្លៀង ថមថយ តែ​ចំនួន​អ្នកស្លាប់ កើន​ដល់ ៤៤​នាក់ រីឯ​ប្រជាជន​រងគ្រោះ ឡើងដល់​ជិត ៦០​ម៉ឺន​នាក់​
ព័ត៌មានជាតិ
សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា
ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងគោលបំណងលើកស្ទួយការគោរពច្បាប់ចរាចរណ៍ និងការងារអនាម័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី