ភាជន៍បុរាណក្នុងបាតសមុទ្រចំនួន២៨៤ ​ដែលរឹបអូសពីជនជាតិវៀតណាម​ ត្រូវបានយកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះសីហនុ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃកុលាលភាជន៍ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរឹបអូសពីជនជាតិវៀតណាម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ និងទទួលយកមកថែរក្សានៅមន្ទីរវប្បធម៌ខេត្ត។ នេះបើតាមការឲ្យដឹងពីក្រសួងងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១ ខែតុលានេះ។

ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្យសិល្បៈខេត្តព្រះសីហនុ បានចុះទៅពិនិត្យ វាយតម្លៃ និងទទួលយកភាជន៍ចំនួន២៨៤ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរឹបអូសបានពីជនជាតិវៀតណាមឈ្មោះ ឡេ វាន់ហួន បានស្រង់ភាជន៍ចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែលចន្លោះរវាងកោះតាគៀវ និងកោះឬស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនដែល​មានទីតាំងស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ 

ក្រោយពីបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់​​​​​​​​ ក្រុមការងារអាចសនិ្នដ្ឋានបានថា​​ ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណដែលមានអាយុកាលក្នុងចន្លោះពី​ស.វទី១៥ ដល់១៧នៃគ.ស.។ តាមសេចក្តីសម្រេចរបស់ព្រះរាជអជ្ញារង និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រគល់កុលាល​ភាជន៍ទាំងនោះជូនមន្ទីរវប្បធម៌ខេត្ត យកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
កម្មវិធីជំរិតទារប្រាក់ Exorcist 2.0 កំពុងត្រូវបានវាយប្រហារតាមរយៈគេហទំព័រដែលផ្ដល់កម្មវិធីក្រែក (Cracked Software)
ព័ត៌មានជាតិ
អបអរសាទរ! ​ទិវាអន្តរជាតិសម្រាប់មនុស្សចាស់ ថ្ងៃទី១ ខែតុលា​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ នឹងយាងព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ​ បួរ​ គ្រី ​នៅថ្ងៃទី៣ ខែតុលា
នយោបាយ
ខែកញ្ញា រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ថវិកា​ជាង ២,៦ ពាន់​លាន​រៀល ជូន​កម្មការិនី សម្រាលកូន
ព័ត៌មានជាតិ
កម្ពុជាបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ​ដើម្បីប្រមូលចំណូលពីប្រតិបត្តិករទូរគមនាគមន៍ណា ​ដែលប្រព្រឹត្តខុសច្បាប់​
នយោបាយ
កម្ពុជា នៅសល់​ផ្ទៃដី​រង​ផលប៉ះពាល់ ដោយសារ​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ៧៤៣ គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន ១៩ ទូទាំងប្រទេស
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី