ព្រះមហាក្សត្រ នឹងយាងព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ​ បួរ​ គ្រី ​នៅថ្ងៃទី៣ ខែតុលា​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្តាល)៖ ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ការងារការពារ សន្តិសុខ សណ្ដាប់ ក្នុងពិធីដ៏មង្គលឧត្តុងឧត្តមនេះ ប្រព្រឹត្តទៅដោយរលូន ដែលនឹងមានសមាសភាពចូលរួមប្រមាណជាង ១ ៦០០នាក់។

ប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ​ គ្រី ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៍ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្នួល ខេត្តកណ្តាល ទទួលព្យាបាលអ្នកជម្ងឺ ព្រះសង្ឃ​ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ក្មេងក្រីក្រ ដោយឥតបង់ថ្លៃ៕


អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី