​រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦​ ​តម្លៃជិត៤០០លានដុល្លារ ​​និងអាចបង្កើតការងារបានជាង ៦ពាន់កន្លែង​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅថ្ងៃទី២៣ ខែតុលានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. LUENTEC TEXTILE SOLUTIONS CO., LTD គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ពដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៨កន្លែង។ 

២. LECROWN SHOES INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,២៤៣កន្លែង។

៣. C.F.C GARMENT PTY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវៀលស៊ុន អគារ B ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៧២កន្លែង។

៤. ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ២៩៤,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

៥. ODM POWER LINE COMPANY LIMITED គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៦១,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង។

៦. SUNENERGY TECHNOLOY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង៕


អត្ថបទដែលជាប់ទាក់ទង
រដ្ឋាភិបាលត្រៀមពូជស្រូវមិនប្រកាន់រដូវចំនួន ​២ពាន់តោន ​ដើម្បីផ្តល់ជូនពលរដ្ឋខូចខាត​ ក្នុងមួយគ្រួសារនឹងទទួលបាន ​១០០គីឡូក្រាម
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ជំរុញឲ្យក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ ​និងការខូចខាត ​មុននឹងឲ្យសិស្សចូលរៀន​ ក្រែងលោមានហានិភ័យ​
ព័ត៌មានជាតិ
កម្ពុជារៀបចំបញ្ជីមុខទំនិញ ​និងផលិតផលដែលមានសក្កានុពល ​ដើម្បីជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ​ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ កាលពី​ថ្ងៃទី​២៣​តុលា
ព័ត៌មានជាតិ
បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តវ៉ា​នឹង​លទ្ធផល​តេស្ត​របស់​ប៉ាស្ទ័រ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អូរជ្រៅ និង​ម៉ាឡៃ ១​ម៉ឺន​គ្រួសារ​ទៀត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី