ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប លោកឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗ នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០ បានចូលជួបសំដែងការគួរសម និងប្រគល់អំណោយជូនឯកឧត្តម ហ៊ុន ម៉ាណែត នូវថវិកា១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣រសជាតិចំនួន១០០០កេស ដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

លោកឧកញ៉ា ថៃ ជាហួត បានមានប្រសាសន៍ថា លោកមានទឹកចិត្ត និងសេចក្តីសោមនស្សរីករាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងកងទ័ពក្នុងគោលបំណងឆ្លើយតបសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប អ្នកឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗទាំងអស់

ចំពោះទឹកចិត្តដ៏សប្បុរសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។ នេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។

អត្ថបទដែលជាប់ទាក់ទង
ថៃ​ សុំទោសប្រជាជនកម្ពុជា​ចំពោះការយករូបប្រាសាទអង្គរវត្តទៅដាក់ផ្ទៃខាងក្រោយកុនភាគថៃ​ និងបានដករូបចេញវិញហេីយ
ព័ត៌មានជាតិ
ឯកឧត្តម រង្សី វិស្សុត ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
ព័ត៌មានជាតិ
ឯកឧត្តម សារ៉ាក់ ខាន់ ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តែ​ទទួល​ឋានៈ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
ព័ត៌មានជាតិ
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង បានប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារជូនឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កត្តាជោគជ័យសំខាន់ៗ ៥ចំណុច សម្រាប់សហគ្រិន
ព័ត៌មានជាតិ
លោកឧកញ៉ា សុខ សំណាង និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី