សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បន្តផ្ញើសារ៤ចំណុចសំខាន់ៗ ​ក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នក្នុងស្ថានភាពគ្រោះទឹកជំន​ន់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារអំពាវនាវដល់បងប្អូនជនរួមជាតិ ចំនួន៤ចំណុចសំខាន់ៗ ៖

១. សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។

២. សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

៣. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។ 

៤. សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

ជាមួយគ្នានេះដែរ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានឧបត្ថម្ភ និងកំពុងបន្តឧបត្ថម្ភជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ ដល់កាកបាទក្រហមកម្ពុជា ស្របពេលដែលកាកបាទក្រហមកម្ពុជា​ បាននិងកំពុងបន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់នេះ៕

អត្ថបទដែលជាប់ទាក់ទង
អាមេរិក ផ្តល់​ថវិកា ១០​ម៉ឺន​ដុល្លារ ជួយ​ក្នុង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ នៅ​កម្ពុជា​
ព័ត៌មានជាតិ
ចាប់បានវិញហើយ​! សត្វក្រពើទំងន់​ ៣០គីឡូក្រាម​ ​ដែលរួចចេញពីកសិដ្ឋាននៅខណ្ឌដង្កោ​
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី សេង​ឃាង និង​លោកជំទាវ ចាន់ ដា​នី បរិច្ចាគ​ថវិកា ៥០ ០០០ ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ជាទុក្ខលំបាករបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល»​
ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ួត ជា ​ប្រារព្ធពិធីជួបជុំក្រុមគ្រួសារ ហ៊ួត ជា​ ដ៏ធំប្រចាំឆ្នាំ២០២០ ទូទាំងប្រទេស​
ព័ត៌មានជាតិ
ទឹកដែលធ្លាប់ជន់លិចខ្លាំង​បានស្រកចុះយ៉ាងលឿន ​​បន្ទាប់ពីការដ្ឋានជីកប្រឡាយស្របផ្លូវរថភ្លើង ​និងស្របមហាវិថី ​ឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់បឹងតាមោក រួចរាល់១០០ភាគរយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី