ផ្សារ​សំរោង​យ៉ោ​ង ដែល​ឆេះ​ថ្ងៃមុន ពេលនេះ ចាប់ផ្តើម​សាងសង់​ដំបូល​វិញ​ហើយ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តតាកែវ​)៖ ពិធី​ក្រុង​ពាលី សុំ​សេចក្ដីសុខ សម្រាប់​ការសាងសង់​ដំបូល​ផ្សារ​សំរោង​យ៉ោ​ង​ថ្មី ស្ថិតនៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែតុលា ឆ្នាំ​២០២០​។ ផ្សារ​សំរោង​យ៉ោ​ង ត្រូវបាន​ភ្លើង​ឆេះ​ស្ទើរតែ​ទាំងអស់ កាលពី​យប់​ថ្ងៃ​បិណ្ឌ​ភ្ជុំ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​ពិធី​ក្រុង​ពាលី សាងសង់​ដំបូល​ផ្សារ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ រួមជាមួយ​លោក​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី លោក​លោកស្រី​អភិបាលរង​ស្រុក ព្រមទាំង​មន្ត្រីរាជការ​រដ្ឋបាល​ស្រុក និង​បងប្អូន​ក្រុមអាជីវករ​ជាច្រើន​ទៀត​។ 

​ក្នុងឱកាស​ចុះ​អុស​ធូប​រៀបចំ​ពិធីសែនក្រុងពាលី​នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ណែនាំ​ដល់​មេការ និង​ជាង​ទាំងអស់ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ត្រូវធ្វើ​ពិនិត្យ និង​តាមដាន​គុណភាព​សំណង់ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់​បច្ចេកទេស ព្រមទាំង​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​ឆាប់រហ័ស​ជាទីបំផុត ដើម្បី​ឲ្យ​បាន​បងប្អូន​ក្រុមអាជីវករ ចូល​លក់ដូរ​វិញ បាន​ឆាប់រហ័ស​។​

​សូមបញ្ជាក់ថា ចំពោះ​ការសាងសង់​ដំបូល​ផ្សារ​សំរោង​យ៉ោ​ង​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការជួយឧបត្ថម្ភ​រប​ស់​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្ដី​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តតាកែវ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​បណ្តោះ​អាសន្ន​។ 

​គួររម្លឹកថា អគ្គិភ័យ បាន​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង នៅ​ស្រុក​បាទី កាលពី​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ បំផ្លាញ​តូប​របស់​អាជីវករ​អស់ ២៣០​តូប គិត​ជា​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ និង​សមត្ថកិច្ច បាន​ប្រើប្រាស់​ទឹក​ជិត ១០០​ឡាន ទើប​គ្រប់គ្រង​បាន​។ 

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ដ​ពន្លត់​អគ្គិភ័យ​ទាំងអស់នោះ រួមមាន​៖ មកពី ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំនួន ១១​គ្រឿង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចំនួន ៤​គ្រឿង កងពលតូច​លេខ​៧ ចំនួន ០៣​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ចំនួន ០២​គ្រឿង អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ចំនួន ០២​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំនួន ០៣​គ្រឿង និង​ស្រា​បៀ​កម្ពុជា ចំនួន ០១​គ្រឿង​៕​

អត្ថបទដែលជាប់ទាក់ទង
ថ្នាក់ដឹកនាំខេត្តក្រចេះ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋ អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តយ៍យុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង សម្រេច​ចុះឈ្មោះ​គណបក្ស ឯកភាព​ជាតិខ្មែរ ក្នុង​បញ្ជី​គណបក្សនយោបាយ​
នយោបាយ
អភិបាលខេត្ត​កោះកុង ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ដី​លំនៅឋាន និង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់​ឆ្វេ​ល​ចេញពី​តំបន់ការពារធម្មជាតិ​
ព័ត៌មានជាតិ
អភិបាលខេត្ត​កំពង់ឆ្នាំង ជំរុញ​ការងារ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ ៤​កន្លែង នៅក្នុង​ស្រុក​ទឹកផុស
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី