( ខេត្តកោះកុង )៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ដើម្បីពិនិត្យស្ថានភាពទីតាំងដីលំនៅឋាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ រស់នៅ និងអាស្រ័យផលជាក់ស្តែង ស្ថិតនៅស្រុកកោះកុង ដែលនឹងត្រូវកែសម្រួលទិន្នន័យមួយចំនួន ដើម្បីស្នើសុំកាត់ឆ្វៀល ចេញពីតំបន់ការពារធម្មជាតិ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារ ពិនិត្យទិន្នន័យ ដោយប្រើប្រាស់ដ្រូន ក្នុងការថតយកស្ថានភាពពិត ដើម្បីផ្ទៀងផ្ទាត់សាវតា ស្ថានភាពទីតាំងដីលំនៅឋាន និងដីស្រែ ចំការរបស់ប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែង ស្ថិតនៅស្រុកកោះកុង ដែលនឹងត្រូវកែសម្រួលទិន្នន័យមួយចំនួន ដើម្បីស្នើសុំកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ៕










