អភិបាលខេត្ត​កំពង់ឆ្នាំង ជំរុញ​ការងារ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ ៤​កន្លែង នៅក្នុង​ស្រុក​ទឹកផុស​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកំពង់ឆ្នាំង​)៖ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ជំរុញ​ការងារ​អភិវឌ្ឍ នៅក្នុង​ស្រុក​ទឹកផុស និង​ពិភាក្សា​អំពី​ការងារ​គ្រប់គ្រង អភិវឌ្ឍ​តំបន់​ទេសចរណ៍​ចំនួន ៤​កន្លែង គឺ​ទឹកធ្លាក់​ថ្ម​ក្រាល ក្នុង​ឃុំ​ជៀប ទឹកធ្លាក់​ស្រែអំពិល ក្នុង​ឃុំ​ក្ដុល​សែន​ជ័យ ទឹកធ្លាក់​អន្លង់​ស្វាយ ក្នុង​ឃុំ​ក្បាលទឹក និង​ទំនប់​គង្គា ក្នុង​ឃុំ​តាំងក្រសាំង​។ 

​ក្នុង​កិច្ចប្រជុំ ដែល​បាន​ធ្វើឡើង នៅ​សាលាស្រុក​ទឹកផុស កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ចូលរួម​ពី​ឯកឧត្ដម ប្រាក់ វុ​ឌ្ឍី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​កងកម្លាំង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត គណៈ​អភិបាលស្រុក​ទឹកផុស ថ្នាក់ដឹកនាំ​កងកម្លាំង ការិយាល័យ​ជុំវិញ​ស្រុក មេឃុំ និង​តំណាង​វិស័យ​ឯកជន​មួយចំនួន​៕​

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី