(អន្តរជាតិ)៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីខាងបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ដោយលទ្ធផលនេះ បានចេញនៅក្រោយពេលដែលលោក ដូណាល់ ត្រាំ បានឆ្លងកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
លោក ចូ បាយដិន បានបង្ហោះសារថា«ខ្ញុំនិង Jill (ភរិយា) បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ សូមអរគុណអ្នករាល់គ្នាចំពោះការបារម្ភ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាការពារខ្លួនដោយពាក់របាំងមុខ រក្សាគម្លាតសង្គមនិងលាងដៃ»។
សូមរំលឹកថានៅក្នុងអំឡុងពេលការធ្វើតស៊ូមតិប្រធានាធិបតីនៅថ្ងៃអង្គារ នៅទីក្រុង Cleveland លោក ចូ បាយដិន បានស្ថិតនៅក្នុងបន្ទប់ និងនៅលើឆាកតែមួយជាមួយលោក ដូណាល់ ត្រាំ ហើយអ្នកទាំង ២ គ្មាននរណាពាក់ម៉ាស់នោះទេ៕


