អ្នកធ្វើដំណើរលើយន្តហោះឃោសនាបោះឆ្នោតរបស់លោក Joe Biden ឆ្លងកូវីដ-១៩​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ អ្នកដំណើរម្នាក់ ដែលបានរួមដំណើរនៅលើយន្តហោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden បានតេស្ដវិជ្ជមានជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bloomberg នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ប្រភពបានឱ្យដឹងថាអ្នករួមដំណើរម្នាក់នោះបានធ្វើដំណើរពី Ohio ទៅ Florida ក្នុងសប្ដាហ៍នេះ ប៉ុន្តែរូបគេបានអង្គុយនៅឆ្ងាយពីលោក Joe Biden ច្រើនជាង ៥០ហ្វីត ឬជាង ១៥ម៉ែត្រ។ អ្នកទាំង ២ បានប្រើច្រកចេញចូលខុសគ្នា ហើយក៏បានពាក់ម៉ាស់ទាំង ២នាក់ ផងដែរ។ ដោយលោក Joe Biden មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ក្រោយលទ្ធផលតេស្ដរកជំងឺ COVID-19 របស់លោក Joe Biden នៅយប់ថ្ងៃពុធ គឺអវិជ្ជមាន។

គួរឱ្យដឹងដែរថាបុគ្គលខាងលើមិនបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយលោក Biden និងលោកស្រី Harris ឬបុគ្គលិកណាមួយផ្សេងទៀតឡើយ ទោះជាយ៉ាងណាលោកស្រី Harris នឹងផ្អាកការធ្វើដំណើររយៈពេលពីរទៅបីថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង
មុននេះ ក្រសួង​ប្រកាស​ពីស្ថានភាព​អាកាសធាតុ​នៅកម្ពុជា​បន្ថែម​ទៀត
ព័ត៌មានជាតិ
មិនធម្មតា! ទីបំផុតកំពូលរថយន្តអគ្គិសនី JAGUAR I-PACE បានមកដល់កម្ពុជាហើយ!
ព័ត៌មានជាតិ
ទប់មិនជាប់ទេ! ដាច់ទំនប់បាសាក់ ៥ម៉ែត្របន្ថែមទៀត ​ពេលកំពុងបិទកន្លែងដាច់ធំទី១​
ព័ត៌មានជាតិ
ក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្តុំតវ៉ាទាំងកំហឹង ក្រោយរដ្ឋាភិបាលថៃប្រកាសវិធានការណ៍បន្ទាន់ ដើម្បីព្យាយាមបញ្ឈប់ការធ្វើបាតុកម្ម
ព័ត៌មានជាតិ
លោកមេធាវី លី ច័ន្ទតុលា ជាប់ឆ្នោតក្លាយជាប្រធានគណៈមេធាវី អាណត្ដិទី១៣ ឆ្នាំ២០២០-២០២២
ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៣៩លាននាក់ ខណៈជាង១លាននាក់បានស្លាប់ដោយសារតែវីរុសនេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី