ក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្តុំតវ៉ាទាំងកំហឹង ក្រោយរដ្ឋាភិបាលថៃប្រកាសវិធានការណ៍បន្ទាន់ ដើម្បីព្យាយាមបញ្ឈប់ការធ្វើបាតុកម្ម​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅក្រុងបាងងកកបង្ហាញពីការតក់ស្លុតនិងកំហឹង ការប្រឆាំងរបស់ពួកគេ ក្រោយរដ្ឋាភិបាលថៃបានប្រកាសពីវិធានការណ៍បន្ទាន់ដើម្បីហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥ នាក់ឬច្រើនជាងនេះដើម្បីព្យាយាមបញ្ចប់ការតវ៉ារយៈពេល ៣ ខែ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

បាតុករថៃប្រមាណ ១ ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍ ដោយស្រែកថា «ប្រាយុទ្ធចេញ» និង «ដោះលែងមិត្តភក្តិរបស់យើង»ស្របពេលក្រុមបាតុករប្រឈមមុខជាមួយប៉ូលីសនៅតំបន់ Ratchaprasong ដែលជាកន្លែងប្រសព្វដ៏មមាញឹកនៅកណ្តាលទីក្រុងបាងកក។

សកម្មជនម្នាក់បានស្រែកថា «អ្នករុញពួកយើងខ្ទប់នឹងជញ្ជាំងដូចជាសត្វឆ្កែ យើងនឹងខាំតបវិញ ដោយមិនខ្លាចបាត់បង់អ្វីទាំងអស់»។

ការធ្វើបាតុកម្មបានធ្វើតាំងពីពាក់កណ្តាលខែកក្កដា ដែលជាបាតុកម្មដ៏ធំបំផុតដើម្បីបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាឱ្យចេញពីតំណែង និងដើម្បីទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ដោយបាតុករក៏បានប្រកាសថាពួកគេនឹងត្រឡប់មកតវ៉ាជាថ្មីនៅល្ងាចថ្ងៃសុក្រនេះ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី