លោកមេធាវី លី ច័ន្ទតុលា ជាប់ឆ្នោតក្លាយជាប្រធានគណៈមេធាវី អាណត្ដិទី១៣ ឆ្នាំ២០២០-២០២២​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់។

មហាសន្និបាតនេះ បានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មីនេះ មានបេក្ខជន៥ ក្នុងនោះ៖

១៖ លោកមេធាវី លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភី ទទួលបានសំឡេងគាំទ្រ ១៤៤៤ ស្មើនឹង៧៨.៦៥ភាគរយ

២៖ លោកមេធាវី កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៌ ទទួលបានសំឡេង១៣០ ស្មើនឹង៧.០៨ភាគរយ

៣៖ លោកមេធាវី សំ សុខគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី ទទួលបានសំឡេង៥៦ ស្មើនឹង៣.០៥ភាគរយ

៤៖ លោកមេធាវី សូ សូវាន ទទួលបាន ៤១សម្លេង ស្មើនឹង ២.២៣ភាគរយ

៥៖ លោកមេធាវី សេក សោភ័ណ្ឌ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួលបានសំឡេងគាំទ្រ២៦ ស្មើនឹង១.៤២ភាគរយ

លោក លី ច័ន្ទតុលា ដែលមានបទពិសោធន៍លើការងារច្បាប់ជាយូរមកហើយនោះ បានទទួលសំឡេងគាំទ្រច្រើនជាងគេ ប្រៀបធៀបទៅនឹងបេក្ខជនផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត បានជា​សះស្បើយ​!
ព័ត៌មានជាតិ
USA: ការស្ទង់មតិបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រនាំមុខ៥០% ខណៈលោក ដូណាល់ ត្រាំ ទទួលបាន៤១.៤%
ព័ត៌មានជាតិ
មុននេះ ក្រសួង​ប្រកាស​ពីស្ថានភាព​អាកាសធាតុ​នៅកម្ពុជា​បន្ថែម​ទៀត
ព័ត៌មានជាតិ
មិនធម្មតា! ទីបំផុតកំពូលរថយន្តអគ្គិសនី JAGUAR I-PACE បានមកដល់កម្ពុជាហើយ!
ព័ត៌មានជាតិ
ទប់មិនជាប់ទេ! ដាច់ទំនប់បាសាក់ ៥ម៉ែត្របន្ថែមទៀត ​ពេលកំពុងបិទកន្លែងដាច់ធំទី១​
ព័ត៌មានជាតិ
ក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្តុំតវ៉ាទាំងកំហឹង ក្រោយរដ្ឋាភិបាលថៃប្រកាសវិធានការណ៍បន្ទាន់ ដើម្បីព្យាយាមបញ្ឈប់ការធ្វើបាតុកម្ម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី