គ្រោះទឹកជំនន់​! សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​មិន​ឲ្យ​មាន​អ្នកស្លាប់​ដោយ​លង់ទឹក និង​ដាច់បាយ ដែល​យើង​មិនបាន​ជួយសង្គ្រោះ​នោះទេ​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​សារ​ជូន​ជនរួមជាតិ ដោយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ និង​តាម​ប្រព័ន្ធ​ឃោសនា​មហាជន ហ្វេ​ស​ប៊ុ​ក​ជាច្រើន សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ក្នុងពេល​គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង នាពេលនេះ យើង​មិនអាច​ឲ្យ​មាន​អ្នកស្លាប់​ដោយ​លង់ទឹក និង​ដាច់បាយ ដែល​យើង​មិនបាន​ជួយសង្គ្រោះ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ ក្នុងពេល​សម្តេច អញ្ជើញ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​កំពុងស្នាក់នៅ​ទួល​សុវត្ថិភាព ក្នុង​បុរី​ពិភពថ្មី នៅ​ជិត​រង្វង់​មូល​គួ​ស្រូវ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​នេះ​ជា​ពេលវេលា​ដ៏​លំបាក ហើយ​អ្នក​ដែល​លំបាក​ជាង​ទៀត ក្រៅតែពី​ប្រជាពលរដ្ឋ ដែល​លំបាក នាយករដ្ឋមន្ត្រី​ប្រហែលជា​លំបាក​ទៅលើ​ការគិត ព្រោះ​គ្រួសារ​មួយ​លំបាក ក៏ប៉ុន្តែ​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រជាជន ១៦​លាន​នាក់ ហើយ​កំពុងតែ​ខិតខំ​កម្រិត​ធ្វើយ៉ាងណា កុំ​ឲ្យ​ប្រជាជន​ស្លាប់ ដោយ​ការ​លង់ទឹក​! កុំ​ឲ្យ​ប្រជា​ជនណាម្នាក់ ដាច់បាយ ដោយ​យើង​មិនបាន​ដឹង ហើយ​មិនបាន​ជួយសង្គ្រោះ​»៕ 

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១៥តុលា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ!
ព័ត៌មានជាតិ
ការលើកទឹកចិត្ត​ខ្លួនឯង "​អត្តភាព ចម្បង​របស់​សហគ្រិន​"
ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា នាំយក​ជំនួយ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ចូលរួម​សហការ​ជួយ​អាជ្ញាធរ ដើម្បី​ជួយសង្គ្រោះ​បឋម​
ព័ត៌មានជាតិ
ឯកឧត្តម សាយ សំ​អាល់ ដឹកនាំ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​
ព័ត៌មានជាតិ
រូបភាព ទឹកលិចផ្លូវ​លេខ២១៧ នៅចំណុចរង្វង់មូលគួស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី