(ភ្នំពេញ)៖ ស្របពេលដែលគ្រោះទឹកជំនន់ នៅបន្តយាយីរាជធានី ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ផ្នែកខ្លះនៃរាជធានីភ្នំពេញ ក៏ចាប់ផ្តើមរងការលិចលង់ផងដែរ។
ជាក់ស្តែង ក្រោយពីទទួលព័ត៌មានអំពីគ្រោះទឹកជំនន់ភ្លាម ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមសហការជួយអាជ្ញាធរ ដើម្បីជួយសង្គ្រោះបឋមក្នុងមូលដ្ឋាន ដែលរងគ្រោះទឹកជំនន់ស្ថិតក្នុងខណ្ឌដង្កោរ។
ជាមួយគ្នានោះដែរ ក្រុមការងារ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏បាននាំយកនូវជំនួយសង្គ្រោះបឋម ដូចជា ស្បៀងអាហារ ថ្នាំពេទ្យ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងសស្រាក់សស្រាំក្នុងការបញ្ចៀសគ្រោះថ្នាក់ពីទឹកជំនន់ជូនបងប្អូន៕




