(ភ្នំពេញ)៖ ជីវិត និងការធ្វើជំនួញ មិនអាចរត់តាមផ្លូវឱ្យបានល្អដូចអ្នកគ្រប់គ្នា ចង់បានគ្រប់ពេលបានឡើយ ដោយយោងតាមកត្តានោះ ហើយវិធី ដែលល្អបំផុត គឺការត្រៀមរៀបចំដើម្បីទទួលយកការពិត និងការលើកទឹកចិត្តខ្លួនឯង ដើម្បីឱ្យឈ្នះលើ "ភាពលំបាក" ពីព្រោះ គ្មានភាពជោគជ័យណាមួយ ឬភាពស្តុកស្តម្ភណាមួយណាមួយ ដែលមិនបានឆ្លងកាត់ពីភាពតស៊ូភាពអត់ធ្មត់ក្នុងគ្រាលំបាកឡើយ។
ដំណឹងល្អនោះ គឺថា "នៅពេល ដែលអ្នកទាំងអស់នោះ ប្រឈមមុខនឹងការលំបាកពួកគេមិនគិតថា រឿងទាំងអស់នោះ ជាការលំបាកទៀតឡើយ "ទោះជាយ៉ាងណាក៏ដោយជីវិត និងជំនួញ គឺជាមេរៀន ដែលយើងត្រូវតែរៀនគ្មានទីបញ្ចប់ "យើងមានចំណាប់អារម្មណ៍ច្រើន នៅពេលដែលយើងរៀនអំពីជីវិត" រឿងនេះ កើតឡើងផងដែរ ចំពោះការធ្វើជំនួញ ប្រសិនបើយើងគិតថា" ការធ្វើជំនួញ គឺជាឱកាសនៃការរៀន" គ្មានអ្វីជាឧបសគ្គអចិន្ត្រៃយ៍ដល់ការធ្វើជំនួញរបស់ឡើយ អត្ថបទនេះ ជួយបង្ហាញផ្លូវមួយចំនួន ជាផែនទី ក្នុងការលើកទឹកចិត្ត ជាចម្បង ដែលត្រូវលើកយកមក ចំនួន ៣ចំណុច៖
១. យល់អំពីហេតុផល:
"អ្នកត្រូវសួរសំណួរខ្លួនឯងដើម្បីរកហេតុផលឱ្យបានច្បាស់លាស់ "
#តើអ្នកធ្វើជំនួញអ្វី ហើយហេតុអ្វីអ្នកធ្វើ ឬអ្នកបង្កើតជំនួញនោះឡើង ប្រសិនបើអ្នកមើលឃើញជា "ទស្សនៈវិស័យ" ចេញពីខ្លួនអ្នកនោះ គឺជាហេតុផលវែងឆ្ងាយដែលអ្នកត្រូវបង្ហាញពិភពលោកនៃភាពអស្ចារ្យ ដែលអ្នកមានហើយ ត្រូវបានលាតត្រដាងបន្តិចម្តងៗ តាមរយ:នៃ" Goal " ជាប្រចាំថ្ងៃជាប្រចាំខែឆ្នាំ...។
២. អ្នកទទួលបន្ទុកនឹងជំនួញ:
# តើត្រូវធ្វើកិច្ចការនោះរបៀបណា ? ហើយអ្នកណាខ្លះដែលទទួលបន្ទុករាល់កិច្ចការនីមួយៗ គ្មាននរណាម្នាក់យល់ ឬ មានជំនាញគ្រប់ជ្រុងជ្រោយរាល់ការងារនៃផ្នែកនីមួយៗនោះទេ ប៉ុន្តែសហគ្រិនជោគជ័យក្នុងគោលដៅវែងឆ្ងាយពួកពួកគេ មានការលះបង់ខ្ពស់ក្នុងការថែទាំមនុស្ស ដែលទទួលបន្ទុកធ្វើកិច្ចការលើចក្ខុវិស័យរបស់ខ្លួន ពីព្រោះពួកគាត់យល់ថានៅពេល ដែលមនុស្ស ដែលមានជំនឿទៅលើទស្សន:ចក្ខុវិស័យហើយនោះ ពួកគាត់មានភាពក្លាហានគ្រប់គ្រាន់ ដើម្បីឱ្យមានប្រតិបត្តិការគ្រប់គ្រងកើតឡើង ដោយក្តីស្រលាញ់នឹងភាពរីករាយ។ និយាយរួម ពួកគាត់បង្កើតទទួលបន្ទុកនឹងថែទាំប្រព័ន្ធកករងារ " working systems " ឱ្យដំណើរការលើផ្លូវនិរន្តរភាព ជំនួសមុខឱ្យរូបអ្នកបាន។
៣. បរិស្ថាន រៀនពីគ្នាទៅវិញទៅមក៖
អាជីវកម្មជោគជ័យ គឺដោយសារម្ចាស់អាជីវកម្មរក្សា ឬបង្កើតឱ្យមាន បរិដ្ឋានរៀនពីគ្នាទៅវិញទៅមក មិនមែនជាកន្លែងដែល ចាប់កំហុសពីគ្នាទៅវិញទៅមកនោះទេ " គ្រប់បុគ្គលិកទាំងអស់ ចេះស្តាប់គ្នាទៅវិញទៅមក " ពីព្រោះបរិស្ថាន កន្លែងធ្វើការជាសាលារៀន តាមរយៈឧទាហរណ៍នឹងការស្តាប់គ្នាទៅវិញទៅមក។
ប៉ុន្តែរឿងទាំងអស់នោះ មិនអាចកើតឡើងបានទេប្រសិនបើមេដឹកនាំឬម្ចាស់អាជីវកម្ម " ប្រកាន់តួនាទី ឬឋានៈ " ខ្ពស់ខុសពីភាពធម្មតា ដោយសារតើហេតុផលសម្រាប់តែខ្លួនឯងនោះ ដែលបុគ្គលិកនៅក្រោមបង្គាប់ ឬអ្នកនៅជុំវិញខ្លួន លំបាកក្នុងការជួប ឬសម្ដែងនូវភាពស្និទ្ធស្នាល។
ទោះបីយ៉ាងណាក៏ដោយ សូមចងចាំថា ការលើកទឹកចិត្តខ្លួនឯង ជាប្រចាំ ការផ្ដោតទៅចក្ខុវិស័យ ហើយនិងការមើលឃើញចំណុចល្អៗ នៃអ្នកជុំវិញខ្លួន ព្រមទាំងការសរសើរចេញពីបេះដូង ចំពោះបុគ្គលិក គឺជាកត្តាចាំបាច់សម្រាប់អ្នកបង្កើតអាជីវកម្ម ឬក៏ជាម្ចាស់ជំនួញ៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY ( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)




