(អន្តរជាតិ)៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ត្រូវបានគេរាយការណ៍បានផ្ញើសារតាមតេឡេក្រាមជូនពរលោក ដូណាល់ ត្រាំ ដែលកំពុងព្យាបាលជំងឺកូវីដ១៩ ដែលទើបឆ្លងថ្មីៗនេះ។ លោក ពូទីន និយាយក្នុងសារតាមទូរស័ព្ទដៃថា៖ «ខ្ញុំដឹងច្បាស់ពីភាពរឹងមាំរបស់អ្នក រួមទាំងស្មារតីដ៏ល្អ និងសុទិដ្ឋិនិយម គឺនឹងជួយអ្នកជំនះបានជំងឺដ៏កាចសាហាវនេះ»។
លោក ដូណាល់ ត្រាំ និងភរិយាឆ្លងជំងឺកូវីដ១៩ នៅថ្ងៃសុក្រនេះ។ ទូរទស្សន៍ CNN ផ្សាយនៅមុននេះ ដោយព្យាយាមសម្ភាសន៍មន្ត្រីទទួលបន្ទុកផ្នែកបុគ្គលិកនៅសេតវិមានថាតើ លោក ដូណាល់ ត្រាំ ទទួលបានការព្យាបាលបែបណា ហើយមានប្រើជំនួយអ៊ុកស៊ីហ្សែនដែរឬទេ? ក៏ប៉ុន្តែ មន្ត្រីសេតវិមានរូបនោះមិនឆ្លើយនឹងសំណួរនេះទេ។ នៅសហរដ្ឋអាមេរិក មានឆ្លងជំងឺនេះជាង៧លាននាក់ ហើយមានអ្នកស្លាប់ជាង២០ម៉ឺននាក់៕


