TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាសរុប១លាន ដុល្លារពីសប្បុរសជន គិតត្រឹមល្ងាចថ្ងៃទី១៣តុលានេះ ​សម្រាប់ចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែតុលានេះ ថវិកាដែលសប្បុរសជនបានចូលរួមតាមរយៈសម្តេច សម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង គឺទទួលបាន១លានដុល្លារហើយ។ 

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។

ថវិកាទទួលបាន១លានដុល្លារ ដែលក្នុងនោះ៖ ១. លោកឧកញាគិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន២០ម៉ឺនដុល្លារ, ២. ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ, ៣. លោកឧកញាថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត ២០ម៉ឺនដុល្លារ, ៤. លោកឧកញាដួង ឆាយ និងលោកជំទាវដេត ម៉ាលីណា ១០ម៉ឺនដុល្លារ, ៥.លោកជំទាវឧកញា ង៉ូវ ម៉ុច និងលោកឧកញាង៉ូវ ស្រ៊ុន ១០ម៉ឺដុល្លារ, ៦. លោកឧកញា ថោង សារ៉ាត និងលោកជំទាវទាវ ធីតា ១០ម៉ឺនដុល្លារ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ថវិការដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ 

សម្តេចតេជោ ហ៊ុន សែន រំលេចនូវពាក្យដ៏មានអត្ថន័យថា៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

អត្ថបទដែលជាប់ទាក់ទង
លោក​ឧកញ៉ា សៀ ឫទ្ធី ចូលរួម​បរិច្ចាគ ១០​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​
ព័ត៌មានជាតិ
Breaking News៖ បាក់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​! ប្រជាពលរដ្ឋ​ជាង ២០០ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​!
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី ហួរ និង​ភរិយា ចូលរួម​បរិច្ចាគ ១០​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ម្រា​ប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងធនធានទឹក អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​ណែនាំអាជ្ញាធរត្រៀមបង្ការគ្រោះជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកកំពុងកើនឡើងខ្លាំង​ ពិសេសស្ទឹងស្រែង និងស្ទឹងជីក្រែង ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី