នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ផ្ញើសារជូនពរភ្លាមៗ ក្រោយទទួលដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ឆ្លងកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានផ្ញើសារជូនពរ ទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវទី១ Melania Trump បន្ទាប់ពីទទួលដំណឹងថាពួកគេបានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលយុទ្ធនាការប្រធានាធិបតី។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទរ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។ លោក ម៉ូឌី បានបង្ហោះសារដ៏ខ្លីមួយនៅលើ Twitter យ៉ាងដូច្នេះថា «ជូនពរមិត្តរបស់ខ្ញុំ ដូណាល់ ត្រាំ និងភរិយា ឆាប់ជាសះស្បើយ និងមានសុខភាពល្អ»។

គួររំលឹកថាលោក Trump បានប្រកាសថា គាត់និងលោកស្រី Melania នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ អ្នកទាំង ២ បានតេស្ដវិជ្ជមានសម្រាប់ជំងឺ COVID-19 បន្ទាប់ពីជំនួយការកំពូលរបស់ប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានឆ្លងជំងឺនេះ។

គ្រូពេទ្យរបស់លោក Trump គឺលោក Sean Conley បាននិយាយថា ទាំងប្រធានាធិបតី និងលោកជំទាវទី១ កំពុងមានសុខភាពល្អនៅពេលនេះ ហើយលោក Trump នឹងបំពេញភារកិច្ចរបស់គាត់ដោយ «គ្មានការរំខាន» ខណៈនឹងសម្រាកព្យាបាលនៅសេតវិមាន៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី