ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា៣០ម៉ឺន ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​បានចូលរួមបរិច្ចាគថវិកា ៣០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ​គ្រោះ​ទឹកជំនន់។

​ក្នុងសារលិខិតថ្លែងអំណរគុណ ជូនសប្បុរសជន ចុះថ្ងៃទី១៣ ខែតុលានេះ ​សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅ ដោយសារគុណធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិយើង ដែលជានិច្ចកាល​ តែងតែ​បង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ ជួយគ្នាទៅវិញទៅមក នៅក្នុងគ្រា មានអាសន្ន​»។

​សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ​ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច​សូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះជំនួយជាថវិកា ​ដែលលោកឧកញ៉ា លោកជំទាវឧកញ៉ា​ និងឯកឧត្តម​ឧកញ៉ា បានផ្តល់ជាកិច្ច​ជួយសំរាលដល់​ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ។

សូមរម្លឹកថា នៅថ្ងៃទី១៣ ខែតុលានេះ យ៉ាងហោចណាស់ មានឧកញ៉ា ៤រូប បានផ្តល់​ជំនួយ​ ជាថវិកា​រាប់​សែនដុល្លារអាមេរិក ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រួមចំណែក​ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាជន​ ដែល​រង​គ្រោះដោយ​បាតុភូតធម្មជាតិ ​គ្រោះទឹកជំនន់។​

ជំនួយពីសប្បុរសជន នាពេលនេះ រួមមាន៖ លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ​ម៉ារីណា បានរួមចំណែក ១០ម៉ឺនដុល្លារ។ រីឯ​លោកជំទាវឧកញ៉ា ង៉ូវ ម៉ិច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន​ ​បានរួមចំណែក​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាជន​ ដែល​រង​គ្រោះដោយ​បាតុភូតធម្មជាតិ​គ្រោះទឹកជំនន់ ចំនួន ១០ម៉ឺនដុល្លារ។ ដោយឡែក ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមបរិច្ចាគថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្រ្តីក្រសួងធនធានទឹក អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​ណែនាំអាជ្ញាធរត្រៀមបង្ការគ្រោះជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកកំពុងកើនឡើងខ្លាំង​ ពិសេសស្ទឹងស្រែង និងស្ទឹងជីក្រែង ​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាសរុប១លាន ដុល្លារពីសប្បុរសជន គិតត្រឹមល្ងាចថ្ងៃទី១៣តុលានេះ ​សម្រាប់ចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
១៩​ខេត្ត​-​រាជធានី ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ង ១៣​ម៉ឺន​នាក់ និង​ស្លាប់ ១១​នាក់​
ព័ត៌មានជាតិ
បាក់ទំនប់ចំការតែ ក្នុងខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
ឧកញ៉ា ថៃ ជាហួត បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី