ឧកញ៉ា ថៃ ជាហួត បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប ​បានចូលរួមបរិច្ចាគថវិកា ចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ​ទឹកជំនន់។

​ក្នុងសារលិខិតថ្លែងអំណរគុណ ជូនសប្បុរសជន ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច​តេជោ សូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះជំនួយជាថវិកា ​ដែលលោកឧកញ៉ា លោកជំទាវឧកញ៉ា​ និងឯកឧត្តម​ឧកញ៉ា បានផ្តល់ជាកិច្ច​ជួយសំរាលដល់​ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ។

​​សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅ ដោយ​សារ​គុណធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិយើង ដែលជានិច្ចកាល​ តែងតែ​បង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ ជួយគ្នាទៅវិញទៅមក នៅក្នុងគ្រា មានអាសន្ន​»៕


អត្ថបទដែលជាប់ទាក់ទង
លោក​ឧកញ៉ា លី ហួរ និង​ភរិយា ចូលរួម​បរិច្ចាគ ១០​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ម្រា​ប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងធនធានទឹក អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​ណែនាំអាជ្ញាធរត្រៀមបង្ការគ្រោះជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកកំពុងកើនឡើងខ្លាំង​ ពិសេសស្ទឹងស្រែង និងស្ទឹងជីក្រែង ​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាសរុប១លាន ដុល្លារពីសប្បុរសជន គិតត្រឹមល្ងាចថ្ងៃទី១៣តុលានេះ ​សម្រាប់ចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
១៩​ខេត្ត​-​រាជធានី ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ង ១៣​ម៉ឺន​នាក់ និង​ស្លាប់ ១១​នាក់​
ព័ត៌មានជាតិ
បាក់ទំនប់ចំការតែ ក្នុងខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី