សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមបណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការផ្តួចផ្តើមពីឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានរួមជាមួយថ្នាក់ដឹកនាំ និងសមាជិក-សមាជិក បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល និងជាមួយអជ្ញាធរនៃបណ្តាខេត្ត ដែលកំពុងរងគ្រោះដោយការជន់លិចពីជំនន់ទឹកភ្លៀង ក្នុងការចុះជួយសង្គ្រោះប្រជាជនឲ្យមានសុខសុវត្ថិភាព ព្រមទាំងផ្តល់នូវសម្ភារៈចាំបាច់ និងផ្តល់ស្បៀងអាហារផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងស្មារតីនៃការចូលរួមចំណែកគ្រប់កាលៈទេសៈ ពេលនេះគឺជាពេលវេលាដែលយើងត្រូវយកចិត្តទុកដាក់ចុះរួមសុខរួមទុក្ខជាមួយប្រជាជនយើង ដើម្បីធានាដល់សុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ និងដើម្បីខិតខំបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ឲ្យបានទាន់ពេលវេលា»។

សូមជម្រាបថា ដោយសារស្ថានភាពប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងសម្ពាធទាបសកម្ម បានបង្ករឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ហើយបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ៕


អត្ថបទដែលជាប់ទាក់ទង
ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វី ដែលជា​ការយាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​
ព័ត៌មានជាតិ
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១១តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អញ្ជើចូលរួមគោរពវិញ្ញាណខន្ធលោកជំទាវ ងួន សុខា
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី