ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប ក្នុងស្ថានការណ៏ ដែលទឹកជំនន់កំពុងបន្តហក់ឡើងនៅតាមបណ្តាខេត្តមួយចំនួន ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប។ នៅទីនេះ យើងកំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំនូវស្ថានការណ៍នេះ និងត្រៀមគ្រប់លទ្ធភាពទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទុក្ខលំបាកនានាដែលបាន និងកំពុងកើតមាន។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានពួតដៃគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព បានយ៉ាងទាន់ពេលវេលា និងដោយប្រសិទ្ធិភាព។ ហើយឯកឧត្តម ក៏បានលើកទឹកចិត្ត ឲ្យសមាជិក សមាជិកាទាំងអស់បន្តនូវបេសកកម្មជាអាទិភាពនេះ នៅថ្ងៃបន្តបន្ទាប់ រហូតដល់ស្ថានការណ៏មានការធូរស្បើយឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី