ក្រសួងធនធានទឹកប្រកាសថា ​ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀត​ ក្នុងកម្រិតពីមធ្យមទៅច្រើន ​និងអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កម្ពុជានឹងបន្ដធ្លាក់ភ្លៀងច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្រ្ត ជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនៅថ្ងៃទី១០ ខែតុលានេះ បានឲ្យដឹងថា អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ និងយោងតាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។

លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង
កឋិនទានសាមគ្គីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដង្ហែទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជ្រោយស្នោ ដែលជាវត្តដាច់ស្រយាល ដើម្បីកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនថែមទៀត
ព័ត៌មានជាតិ
នៅ​ប៉ៃលិន ក៏​កើតមាន​ជំនន់​ទឹកភ្លៀង​ដែរ​!
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រស្រុកសំរោង ស្រុកបាទី​ និងស្រុកត្រាំកក់
ព័ត៌មានជាតិ
ជនដៃដល់ វាយសម្លាប់មិត្តភ័ក្រខ្លួនឯង នៅហាង ផ្ទះនំខេក ខណ្ឌឬស្សីកែវ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួន បាននៅខេត្តស្ទឺងត្រែង
ព័ត៌មានជាតិ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី