ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណ​ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ​ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា​ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់»។ នេះជាសារលើកឡើងនៅលើទំព័រហ្វេសប៊ុកឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែតុលានេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា៖ «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន»។

«ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់»។ នេះបើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕ 

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រស្រុកសំរោង ស្រុកបាទី​ និងស្រុកត្រាំកក់
ព័ត៌មានជាតិ
ជនដៃដល់ វាយសម្លាប់មិត្តភ័ក្រខ្លួនឯង នៅហាង ផ្ទះនំខេក ខណ្ឌឬស្សីកែវ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួន បាននៅខេត្តស្ទឺងត្រែង
ព័ត៌មានជាតិ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី
ព័ត៌មានជាតិ
ក្រសួងធនធានទឹកប្រកាសថា ​ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀត​ ក្នុងកម្រិតពីមធ្យមទៅច្រើន ​និងអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត​
ព័ត៌មានជាតិ
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ទទួលមរណភាពក្នុងជន្មាយុ ៥៩ឆ្នាំ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី