(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអនុប្រធានអង្គភាពអគ្គិសនីស្វាយរៀង ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អរសោភ័ណ្ឌភាពស្រះវង់ក្រុងស្វាយរៀង រួម មានការ៉ូឡា សួនច្បារ ដាំដើមល្មើលម្អចំនួន៨ដើម នៅជុំវិញស្រះនេះ ក្នុងនោះនិងធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ខាងមុខនេះ។
នៅព្រឹកដដែលនេះ ឯកឧត្តមអភិបាលខេត្តនឹងសហការីក៏បានអញ្ចើញញចុះពិនិត្យមើលទីតាំងសួនច្បាររូបរមាស ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីរៀបចំធ្វើផ្លូវមួយខ្សែទៀតខាងក្រោយសួនច្បារក្នុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងកាត់បន្ថយការគ្រោះថ្នាក់ពេលឡើងមកលើផ្លូវជាតិលេខ១ផងដែរ៕





