កាកបាទក្រហមកម្ពុជា​ ស្នើដល់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ ​បន្តរក្សាទុកការិយាល័យនៅកម្ពុជា​យ៉ាងតិចពីរទៅបីឆ្នាំទៀត​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ១០:៥១ ព្រឹក

(ភ្នំពេញ)៖​ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងសហព័ន្ធអន្តរជាតិ និងថ្នាក់ដឹកនាំ-អគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនារសៀលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអញ្ជើញចូលរួមពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ព្រមទាំងថ្នាក់ដឹកនាំនៃសមាគមជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន ៣៦ប្រទេស។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នក្នុងដំណាក់កាលកូវីដ-១៩ ថាតើត្រូវធ្វើយ៉ាងណាដើម្បីអាចចាត់ចែង គ្រប់គ្រងនូវចរន្តសេដ្ឋកិច្ចសាកលលោក និងវិបត្តិហិរញ្ញវត្ថុដែលប៉ះពាល់ដល់សមាគមជាតិ ដោយធានាថាសមាគមជាតិនៅតែជាស្ថាប័នដែលមានការជឿជាក់ពីសហគមន៍​ ម្ចាស់ជំនួយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ 

ក្នុងឱកាសនោះ​ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ១៤ប្រទេសរួមមាន​៖ ឥណ្ឌូណេស៊ី ចិន ម៉ាល់ឌីវ ឥណ្ឌា អាហ្វហ្គានីស្ថាន នេប៉ាល់ ជប៉ុន អូស្ត្រាលី ឃុកអាយឡេន កម្ពុជា ប៉ាពូញូហ្គីណេ បង់ក្លាដេស​ ប៉ាគីស្ថាន និងហ្វីលីពីន បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍​ អនុសាសន៍ និងសំណូមពរសំខាន់ៗដល់កិច្ចប្រជុំទាំងមូល ជាពិសេសដល់សហព័ន្ធអន្តរជាតិ។ 

ដោយឡែក​ ចំពោះកាកបាទក្រហមកម្ពុជា លោកជំទាវអគ្គលេខាធិការ​ បានស្នើសុំដល់សហព័ន្ធអន្តរជាតិ សូមបន្តជួយលើផ្នែកបណ្តុះបណ្តាលពីចម្ងាយដើម្បីពង្រឹងសមត្ថភាពមន្រី្ត បុគ្គលិក អ្នកស្មគ្រ័ចិត្ត និងយុវជន​នៅតាមសាខា-អនុសាខា និងបង្កើតប្រព័ន្ធស្វែងរកមូលនិធិតាម online ដើម្បីស្របទៅតាមបរិបទសង្គម រស់នៅធម្មតាតាមបែបគន្លងថ្មី។ 

ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ បានស្នើសុំដល់សហព័ន្ធអន្តរជាតិ​ ឱ្យបន្តរក្សាទុកការិយាល័យនៅកម្ពុជាយ៉ាងតិចពីរទៅបីឆ្នាំទៀតឬរហូតដល់ការរីករាលដាលជំងឺកូវីដបានធូរស្បើយ ដោយមានតំណាងម្នាក់ដូចបច្ចុប្បន្ន។ 

ចំពោះសំណើរបស់​កាកបាទក្រហមកម្ពុជា​ សហព័ន្ធអន្តរជាតិ នឹងយកទៅធ្វើការពិចារណា​ ហើយឆ្លើយតបមក​កាកបាទក្រហមកម្ពុជា​វិញ៕

អត្ថបទដែលជាប់ទាក់ទង
ខេត្តស្វាយរៀង ​កំពុងខិតខំកែលម្អសោភ័ណ្ឌភាព​
ព័ត៌មានជាតិ
BEST TV: រាជនីក្រមា មាន សូនីតា សម្រក់ទឹកភ្នែកពីរឿងរ៉ាវជីវិតពិត២០ឆ្នាំមុន
ព័ត៌មានជាតិ
ក្រសួង​អប់រំ ជ្រើសរើស​គ្រូបង្រៀន នៅ​ឆ្នាំ​២០២១ ចំនួន ៣៦០០​នាក់​
ព័ត៌មានជាតិ
World Bank៖ សេដ្ឋកិច្ចកម្ពុជា ​នឹងងើបឡើងវិញក្នុងឆ្នាំ២០២១​
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុងព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ​និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន​
ព័ត៌មានជាតិ
អបអរសាទរ! ​ស្ត្រីជនជាតិអាមេរិកមានដើមកំណើតខ្មែរដំបូង ​ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង នៅ​ក្នុងប្រវត្តិសាស្រ្ត​នៃទីក្រុងឡងប៊ិច​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី