ភ្នំពេញ៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រកាសពីការចាប់ជនសង្ស័យ ជាជនជាតិចិន ០៣នាក់ ( ស្រីម្នាក់ )។ ជនជាតិចិនទាំង ៣នាក់នោះ ស្ពាយកាំភ្លើងវែង ១ដើម ម៉ាក M16 ចូលផ្សារផ្លាហ្សា បឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនជាតិចិនទាំង ៣នាក់ ទៅតុលាការ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់។
ជនជាតិចិនទាំង ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួន នៅផ្សារផ្លាហ្សាបឹងត្របែក តាមផ្លូវ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង ១ដើមម៉ាក M16 មានបង់ចំនួន២ គ្រាប់ចំនួន ៥៤គ្រាប់៕






