ខេត្តសៀមរាប ​ត្រួសត្រាយផ្លូវដើម្បីទទួលថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ​២៣០គីឡូវ៉ុល​​ ​ពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​ ​នៅ​​ខេត្តឧត្តរមានជ័យ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៣៧ ព្រឹក

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូនេះថា លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង​​ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ​ក្រុម​ការងារ​ជំនាញ​​ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងអគ្គីសនីកម្ពុជា លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ និងតំណាងក្រុមហ៊ុនសាងសង់ ដើម្បីចុះពិនិត្យកន្លែងសាងសង់គ្រឹះបង្គោល អូសខ្សែបញ្ជូនអគ្គិសនី និងកាប់​សម្អាត​ដើម​ឈើ​​​​តាម​បណ្តោយ​គន្លងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ 

សូមបញ្ជាក់ថា​ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល​នេះ​ គឺផលិតពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​នៅ​​ខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប​ ដែលស្ថិតក្នុងភូមិសាស្រ្ត​ខេត្តឧត្តមានជ័យនិងខេត្តសៀមរាប ហើយឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គ្រប់គ្រងដោយក្រសួងបរិស្ថាន។ 

បើតាមរដ្ឋបាលខេត្តសៀមរាប ជាមួយនឹងការចុះអនុវត្តកាប់មែកឈើតាមគន្លងខ្សែតង់ស្យុងនេះ​ ក្រុមការងារបានពិនិត្យលើអត្តសញ្ញាណរបស់កម្មករ ប្រើប្រាស់​ម៉ាស៊ីនរណារយន្ត លេខរណារយន្ត គ្រឿងចក្រ និងរថយន្តដែលត្រូវបម្រើការកាត់ឆ្ការដើមឈើ​តាមបណ្តោយគន្លងខែ្សបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់​ដែលមានប្រវែងសរុប​ ១៣៥គីឡូម៉ែត្រ ដោយមានទទឹង៣០ម៉ែត្រ ដែលបានប្រគល់គម្រោងនេះជូនក្រុមហ៊ុន Pestech (Cambodia) PLC, ជាអ្នកអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង
ចិន ស្ពាយកាំភ្លើង M16 នៅផ្សារផ្លាហ្សា បឹងត្របែក ត្រូវប៉េអឹមចាប់ បញ្ជូនទៅតុលាការ
ព័ត៌មានជាតិ
គ្រឿងញៀនជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់​ និង​អាវុធខ្លី ១ដើម ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន
ព័ត៌មានជាតិ
កែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈ សម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ព័ត៌មានជាតិ
ឯកឧត្តម ប៊ុន ហុន ប្រជុំពិភាក្សាតាមអនឡាញ ជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា
ព័ត៌មានជាតិ
BREAKING NEWS ក្រសួងអប់រំ៖ សិស្សបាក់ឌុប និងឌីប្លូម ជាប់ទាំងអស់!
ព័ត៌មានជាតិ
ចាប់ពីពេលនេះតទៅ«ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឲ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី