(ភ្នំពេញ)៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការUNDP លើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា«គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល» ដែលនឹងត្រូវរៀបចំនាពេលខាងមុខនេះ។
បើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច បានឲ្យដឹង ថា កិច្ចប្រជុំក្រុមប្រឹក្សាគម្រោងនឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងប្រទេសម្ចាស់ជំនួយ និងដៃគូ ដូចជា៖ អូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការUNDP។
សូមជម្រាបថា «គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល»បានចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០០៦ ក្រោមការគាំទ្របច្ចេកទេសដោយអង្គការUNDP និងបានរំដោះផ្ទៃដីមានមីនប្រមាណជាង២៥០គីឡូម៉ែត្រក្រឡា ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ៕




