ឯកឧត្តម គួច ចំរើន៖​ ​«ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោក នោះទេ​»​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:២៨ ព្រឹក

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា គឺសំបូរពោរពេញទៅដោយសំរាម គ្រប់ទីកន្លែង មិន​ថា​ក្នុងទឹក​ ឬលើគោកនោះទេ​។

ផេកហ្វេសប៊ុកឯកឧត្តម គួច ចំរើន នៅថ្ងៃទី១៦ ខែធ្នូនេះ បានបង្ហោះរូបភាពសំរាមប៉ុន្មានសន្លឹកអមដោយសារសរសេរយ៉ាងខ្លីដូច្នេះថា៖ «ភ្លៀង​ មួយមេយប់​មិញ​ សំរាមចូលពេញ​ អូស្ដេចមឹក​ ផ្លូវ​ ៣០១​ កុំអីចូលពេញសមុទ្រទៀត។ ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោកនោះទេ​។ អនាម័យ​ នាំមកនូវសុខភាពល្អ​»។

គួរជម្រាបថា តាមការឲ្យដឹងពីក្រសួងបរិស្ថាន ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិររីរាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម៕


អត្ថបទដែលជាប់ទាក់ទង
ចាប់ពីពេលនេះតទៅ«ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឲ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី
ព័ត៌មានជាតិ
ខេត្តសៀមរាប ​ត្រួសត្រាយផ្លូវដើម្បីទទួលថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ​២៣០គីឡូវ៉ុល​​ ​ពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​ ​នៅ​​ខេត្តឧត្តរមានជ័យ
ព័ត៌មានជាតិ
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច ជួបពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការUNDPលើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា «គម្រោងបោស សម្អាតមីនដើម្បីលទ្ធផល»
ព័ត៌មានជាតិ
BEST TV: លោក ទេព រិនដារ៉ូ ជីវិតក្រោយឆាក
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ តាកែវ ​គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ​ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ ​​និងជាច្រកនាំចេញទាំងផ្លូវទឹក-ផ្លូវគោក​
ព័ត៌មានជាតិ
ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត គឺបើកដំណើរការវិញហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី