រីករាយក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះសាររីករាយក្នុងថ្ងៃចម្រើនជន្មាយុរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ។

ផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរជូនពរដែលមានខ្លឹមសារថា៖ «សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជនរបួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

សូមទេវតាជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍»៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​លោក William Barr បានលាលែងពីតំណែង
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយមិនបាច់ប្រឡង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ត​ដំណើរការ​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ នៅ​ជុំ​ទី​៤ រយៈពេល ៣​ខែ​តទៅទៀត ចាប់ពី​ខែមករា ឆ្នាំ​២០២១
ព័ត៌មានជាតិ
អនុសាសន៍ ១៤​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវ​ចាត់ទុកថា មាន ប្រសើរ​ជាង​អត់​មាន​!
ព័ត៌មានជាតិ
ក្នុងគ្រាកូវីដ៖ ​ជប៉ុនបន្តផ្តល់ជំនួយឥតសំណងជិត​ ១លានដុល្លារ ដល់កម្ពុជា ​សម្រាប់អនុវត្តគម្រោង២​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​សុខាភិបាល «៣​ការពារ និង ៣​កុំ​»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី