ទោះបី​មាន​វ៉ាក់សាំង ក៏​មិនមែន​មានន័យថា យើង​អាច​ត្រលប់​ទៅ​ប្រក្រតីភាព​វិញ​ភ្លាម​នោះទេ​!​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ទោះបី​មាន​វ៉ាក់សាំង ក៏​មិនមែន​មានន័យថា យើង​អាច​ត្រលប់​ទៅ​ប្រក្រតីភាព​វិញ​ភ្លាម​នោះទេ​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ទោះបីជា​យើង​មាន​វ៉ាក់សាំង​ក៏ដោយ​! វ៉ាក់សាំង​នេះ មិនមែនជា​ចម្លើយ​តែមួយគត់ សម្រាប់​ការការពារ​មិន​ឲ្យ​មានការ​ចម្លង​នូវ​វីរុស​កូ​វីដ​១៩​នោះទេ​។ ខ្ញុំ​សូមបញ្ជាក់​ម្តង​ទៀតថា មិនមែន​ថា ឥឡូវនេះ មាន​វ៉ាក់សាំង​ហើយ យើង​លែង​ខ្វល់ លែង​ធ្វើ​អី​ទាំងអស់ គឺ​មិនមែន​ទេ​! នេះ​គឺជា​គ្រោះថ្នាក់ ប្រសិនបើ​យើង​គិតថា មាន​វ៉ាក់សាំង​ហើយ គឺ​យើង​លែង​ខ្វល់​អី​ទាំងអស់​! អីចឹង​សំខាន់​ណាស់ អ្វី​ដែលជា​សារ​រួមគ្នា ដែល​អង្គការ​សុខភាព​ពិភពលោក កំពុងតែ​អំពាវនាវ​ទៅដល់​បណ្តា​ប្រទេស​ទាំងអស់ នៅលើ​សកលលោក​នេះ ថា ប្រទេស ដែលមាន​វ៉ាក់សាំង យកមកប្រើ​ប្រាស់​ហើយ ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ភ្លេច​ពី​វិធាន​ការការពារ​ខ្លួន ជាពិសេស​ចំណុច ៣ នៅតែ​ជាសំខាន់​បំផុត គឺ​ការពាក់​ម៉ាស ការ​លាងដៃ និង​ការរក្សា​នូវ​សុវត្ថិភាព​បុគ្គល​ឲ្យ​លើសពី​១​ម៉ែត្រ​កន្លះ​»​។​

​ការអំពាវនាវ​របស់​លោកជំទាវ ឱ វណ្ណឌី​ន ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស ក្នុង​ជំ​ហ៊ាន​ដំបូង ដើម្បី​យកមក​ចាក់​ជូន​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ ចំនួន ៥០​ម៉ឺន​នាក់​។ អ្នក​ដែល​ទទួលបាន​វ៉ាក់សាំង​ជា​អាទិភាព ក្នុងដំណាក់កាល​ទី​១​នេះ គឺ​ក្រុមគ្រូពេទ្យ​នៅ​ជួរមុខ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រី​យុត្តិធម៌ អ្នក​បោសសម្អាត​តាម​ទីសាធារណៈ ទីប្រជុំជន និង​ទីក្រុង ជាដើម​។​

​ក្នុង​ជំ​ហ៊ាន​បន្ទាប់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​គ្រោង​នឹង​ទិញ​វ៉ាក់សាំង ២០​លាន​ដូ​ស​បន្ថែមទៀត ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ១០​លាន​នាក់ ដោយ​មិនទាន់​រាប់​ដល់​កុមារ ដែល​មិនទាន់​ប្រាកដថា អាច​ចាក់​វ៉ាក់សាំង​កូ​វីដ បាន​ឬ​យ៉ាងណា​នោះទេ​។​

​សប្បុរសជន​យ៉ាងច្រើន​ផុសផុល ក៏​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល អាច​ទិញ​ថ្នាំ​វ៉ាក់សាំង​ទាំងនោះ សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ​៕​

អត្ថបទដែលជាប់ទាក់ទង
ស្នងការរាជធានី៖ ​គ្មានការបើកល្បែងស៊ីសងខុសច្បាប់​ ​នៅខណ្ឌជ្រោយចង្វារ​ ​និងខណ្ឌព្រែកព្នៅនោះទេ​
ព័ត៌មានជាតិ
BEST TV: Mobile APP របស់ធនាគារ ABA មានអ្នកប្រើច្រើន!
ព័ត៌មានជាតិ
បេឡាជាតិសន្តិសុខសង្គមកម្ពុជា ​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ​នៃសមាគមសន្តិសុខសង្គមអាស៊ាន ​លើកទី៣៧ តាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
កាន់តែងាយស្រួល! ​សប្បុរសជនអាចបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ​តាមរយៈ Chip Mong Bank App ​ឬភ្នាក់ងារធនាគារ ជីប ម៉ុង​
ព័ត៌មានជាតិ
អូស្ត្រាលី គ្រោង​ផ្តល់ជំនួយឥតសំណង ៨៥លានដុល្លារ ​សម្រាប់ស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ១៩​
ព័ត៌មានជាតិ
កូ​វីដ រីក​រាលដាល​ដល់​ខេត្តកណ្តាល នៅ​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី