មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៤​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ នាំឲ្យអ្នកឆ្លងសរុបកើនដល់ ៣៨នាក់​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់​ទៀត​។ អ្នក​ឆ្លង​ថ្មី​ទាំង ៤​នាក់ គឺជា​អ្នក​ធ្លាប់​ទៅ​ហាង Zando នៅ​បឹង​កេងកង អ្នក​ទៅ​ហាង Pedro និង​បុគ្គលិក​ហាង Pedro ២​នាក់​ទៀត​។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ បង្ហាញថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី ទាំង ៤​នាក់ រួមមាន​៖ ១.​បុរស​ជនជាតិខ្មែរ ឈ្មោះ អិត កុ​ម៉ា​ល អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ២.​បុរស​ជនជាតិខ្មែរ ឈ្មោះ សន សាន់​បញ្ញា​រិ​ទ្ធ អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ ៣. ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ឡុង សុខ​នី អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ និង​៤.​បុរស​ជនជាតិខ្មែរ ឆ្មោះ ទៅ គឹម​ហុក អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចូលទៅ​ហាង Pedro ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកមាន​ជំងឺ ឈ្មោះ ញិ​ល សុខ​កូ​ឡា ដែល​ត្រូវបាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រោយ​រកឃើញ ឆ្លង​ជំងឺ​កូ​វីដ​១៩ អ្នក​ទាំង ៤ ត្រូវបាន​ក្រសួងសុខាភិបាល បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ៣​នាក់ និង​ម្នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា កាលពី​ថ្ងៃទី​៨ ខែធ្នូ វត្ថុ​សំណាក ដែល​នៅសល់​ពីថ្ងៃ​ទី​០៧ ខែធ្នូ មាន​ចំនួន ១៦០៥​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក ទទួលបាន​បន្ថែម មកពី​ខេត្ត និង​រាជធានី​ភ្នំពេញ ដែលជា​ថ្ងៃ​ធ្វើតេស្ត លើក​ទី​២ សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​មាន​ចំនួន ៣៤៦៧​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៤​នាក់ ( ដែលជា​អ្នកជំងឺ​ខាងលើនេះ )​។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ៤៩៩៤​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​៩ ខែធ្នូ​នេះ​។​

​សូម​រម្លឹកថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មកដល់​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៨​នាក់​ហើយ​។ រីឯ​អ្នកធ្វើ​តេស្ត​សរុប​មាន​ជាង ១១០០០​នាក់​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៣៥៤​នាក់​។ ក្នុង​ណោះ ៣០៧​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៤៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៤​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ១៣​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ )៕

អត្ថបទដែលជាប់ទាក់ទង
កាន់តែងាយស្រួល! ​សប្បុរសជនអាចបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ​តាមរយៈ Chip Mong Bank App ​ឬភ្នាក់ងារធនាគារ ជីប ម៉ុង​
ព័ត៌មានជាតិ
អូស្ត្រាលី គ្រោង​ផ្តល់ជំនួយឥតសំណង ៨៥លានដុល្លារ ​សម្រាប់ស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ១៩​
ព័ត៌មានជាតិ
កូ​វីដ រីក​រាលដាល​ដល់​ខេត្តកណ្តាល នៅ​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង
ព័ត៌មានជាតិ
ទោះបី​មាន​វ៉ាក់សាំង ក៏​មិនមែន​មានន័យថា យើង​អាច​ត្រលប់​ទៅ​ប្រក្រតីភាព​វិញ​ភ្លាម​នោះទេ​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការចូលរួម​របស់​កម្ពុ​ជា ចំនួន ៧​លាន​ដុល្លារ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម «​កិច្ចប្រជុំ​កំពូល ស្តីពី ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​» នៅ​ថ្ងៃទី​១២ ខែធ្នូ តាមរយៈ​វីដេអូ​ថត​ទុកជាមុន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី