លោក ដូណាល់ ត្រាំ ៖ កងទ័ពអាមេរិកទាំងអស់គួរតែចាកចេញពីអាហ្វហ្គានីស្ថាន មកប្រទេសកំណើតវិញនៅថ្ងៃបុណ្យណូអែល​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាកងទ័ពអាមេរិកទាំងអស់នៅក្នុងប្រទេសអាហ្គានីស្ថាន គួរតែវិលត្រលប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមថ្ងៃបុណ្យគ្រឹស្តម៉ាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងគួរតែឱ្យស្ត្រី និងបុរសក្លាហានរបស់យើងដែលនៅសល់តិចតួច ដែលបំរើការងារនៅប្រទេសអាហ្គានស្ថានវិលត្រលប់មកប្រទេសកំណើតនៅត្រឹមថ្ងៃបុណ្យគ្រឹស្តម៉ាស់»។

យ៉ាងណាមិញនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើលោកត្រាំ កំពុងតែចេញបទបញ្ជា ឬជាការលើកទឹកចិត្តដោយពាក្យសំដីទៅកាន់ យោធាអាមេរិកដែលប្រចាំការនៅប្រទេសអាហ្គានីស្ថាន។

ការលើកឡើងបែបនេះ បានកើតមានឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ លោក រ៉ូប៊ឺត អូព្រីយែន ប្រកាសថា សហរដ្ឋអាមេរិកមានយោធាតិចជាង៥០០០នាក់នៅប្រទេសអាហ្គានីស្ថាននៅពេលបច្ចុប្បន្ន ហើយចំនួនយោធានេះ នឹងកាត់បន្ថយមកនៅ២៥០០នាក់នៅត្រឹមដើមឆ្នាំក្រោយ។

សូមរំលឹកថានៅក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា កងកម្លាំងបរទេសទាំងអស់នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅខែឧសភា ឆ្នាំ២០២១ ជាថ្នូរនឹងការធានាប្រឆាំងនឹងអំពើភេរវកម្ម ដែលយល់ព្រមចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ ព្រមទាំងទៅលើរូបមន្តចែកអំណាច ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
លោក ដូណាល់ ត្រាំ បានវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោយជាពីកូវីដ-១៩
អន្តរជាតិ
វេជ្ជបណ្ឌិតនៅសេតវិមាន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តេស្ដអវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃជាប់ៗគ្នា
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្រក់ទឹកភ្នែក ថ្លែងអំណរគុណដល់កងទ័ព និងសុំទោសប្រជាជនដែលមិនបានធ្វើឱ្យជីវភាពពួកគេប្រសើរឡើង
អន្តរជាតិ
ធ្មេចបើកៗ! ចំនួនអ្នកឆ្លងកូវីដនៅឥណ្ឌា បានកើនដល់ជាង ៧លានករណី
អន្តរជាតិ
មោទនភាពជនជាតិខ្មែរ​! ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី ​ទទួលបានជ័យលាភីលេខ១​ ក្នុងកម្មវិធី 2020 Quiz On Korea ​
អន្តរជាតិ
ឆាបឆេះអាគារកម្ពស់ ៣៣ជាន់ នៅទីក្រុងអ៊ូលសានរបស់កូរ៉េខាងត្បូង ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨៨ នាក់រងរបួស
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី