(ភ្នំពេញ)៖ មេគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចំនួន២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
មេគណបក្សនយោបាយទាំង២នោះរួមមាន៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ចំនួន១ពាន់ដុល្លារអាមេរិក។ និងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ចំនួន៥ពាន់ដុល្លារអាមេរិក។
សូមជម្រាបដែរ ថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានប្រកាសគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃផងដែរ៕



