(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា លោក Xavier Becerra ធ្វើជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក ក្នុងរដ្ឋបាលថ្មីរបស់លោក Biden ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
បើមានការអនុម័តជាផ្លូវការពីព្រឹទ្ធសភា លោក Becerra អាយុ៦២ឆ្នាំរូបនេះ នឹងក្លាយជាជនជាតិអាមេរិកឡាទីនដំបូងគេបង្អស់ ដែលដឹកនាំក្រសួងសុខាភិបាលអាមេរិក។ អតីតសមាជិកសភាជាន់ខ្ពស់ម្នាក់មកពីបក្សប្រជាធិបតេយ្យ លោក Becerra បានដើរតួនាទីយ៉ាងសំខាន់ជួយជ្រោមជ្រែងច្បាប់ អូបាម៉ា Care ឲ្យឆ្លងកាត់សភាក្នុងឆ្នាំ២០០៩ និង២០១០។
ជាមួយគ្នានេះផងដែរក្នុងនាមជារដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក Becerra បានដឹកនាំសម្ព័ន្ធនៃរដ្ឋប្រជាធិបតេយ្យទាំងអស់ ដើម្បីការពារកម្មវិធី អូបាម៉ា Care ពីរដ្ឋបាលលោក ត្រាំ ដែលព្យាយាមបំផ្លាញច្បាប់នេះចោល ហើយក៏កំពុងរង់ចាំសេចក្តីសម្រេចចុងក្រោយ ពីតុលាការកំពូលនៅឆ្នាំក្រោយ៕



