(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃអង្គារស្អែកនេះ (វេលានៅសហរដ្ឋអាមេរិក) ដើម្បីធានានូវអទិភាពទទួលបានវ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលអាមេរិកបញ្ជាទិញ ទុកចាក់ជូនប្រជាជនអាមេរិក មុននឹងផ្គត់ផ្គង់ទៅប្រទេសដទៃទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។
យោងតាមមន្ត្រីអាមេរិកម្នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បទបញ្ជប្រតិបត្តិខាងលើ ក៏នឹងបង្កើតក្របខ័ណ្ឌសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកដើម្បីជួយប្រទេសដទៃទៀតក្នុងការទទួលយកវ៉ាក់សាំងនេះផងដែរ។
យ៉ាងណាមិញគេនៅមិនទាន់ច្បាស់ថាហេតុអ្វីបានជាបញ្ជាប្រតិបត្តិនេះត្រូវការជាចាំបាច់ដើម្បីធានាថាវ៉ាក់សាំងនឹងត្រូវចែកចាយនៅសហរដ្ឋអាមេរិកមុន។ លោក ត្រាំ បានធ្វើតាមគោលនយោបាយ « America First» ដោយគោលនយោបាយដូចគ្នានេះក៏ត្រូវធ្វើលើការការចែកចាយវ៉ាក់សាំង៕



