សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទផ្នែកណាមួយ ដូចការឃោសនារបស់ជនអាក្រក់នោះទេ»​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារមួយនៅម៉ោងជិត១២:០០អាធាត្រ ថ្ងៃទី៦ ខែធ្នូនេះថា សម្តេច «នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។ សារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន មានដូចតទៅ៖

ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។

ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។

ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង
លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump ឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ម៉ោង ៩​ព្រឹក ថ្ងៃទី​៨​ធ្នូ នៅ​រដ្ឋសភា ធ្វើតេស្ត លើក​ទី​២ ចំពោះ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមក្មេងទំនើងសុទ្ធសឹងតែជាសិស្សសាលា ១២នាក់ ​ដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមផ្លូវ
ព័ត៌មានជាតិ
ទូតកម្ពុជានៅកូរ៉េ ​គៀងគរជំនួយថ្នាំពេទ្យពីក្រុមហ៊ុនកូរ៉េតម្លៃជាង ​១៥​ម៉ឺនដុល្លារ ​ដើម្បីប្រគល់ជូនរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ
មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ ចាប់ផ្តើម​តម្រង់​ជួរ ធ្វើតេស្ត លើក​ទី​២​ហើយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​នេះ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី