ឃាត់ខ្លួនក្រុមក្មេងទំនើងសុទ្ធសឹងតែជាសិស្សសាលា ១២នាក់ ​ដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមផ្លូវ​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទី កម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ស្រាប់តែប្រទះឃើញក្មេងទំនើង២ក្រុម ដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមបណ្តោយផ្លូវសុរ៉ាម្រិត ចំណុចសាលាករុកោសល្យ។ ភ្លាមនោះកម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម ដែលមានគ្នា ១២នាក់។

ក្រុមទី១មានឈ្មោះ៖ ១-ឈ្មោះ ប៊ុន ច័ន្ទសុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ ២-ឈ្មោះថន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៣-ឈ្មោះសុខ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៤-ឈ្មោះមុត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាសុវណ្ណភូមិ ៥-ឈ្មោះម៉ាវ គីមភក្រ័្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៦-ឈ្មោះរិទ្ធ សាន់សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៧-ឈ្មោះទា ជីម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៨-ឈ្មោះវិបុល ខេនហ្វីឌាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៩-ឈ្មោះប៊ិន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ១០-ឈ្មោះតែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ។ 

ក្រុមទី២មានឈ្មោះ៖ ១-ឈ្មោះសាំង ហូស៊ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកឥវ៉ាន់អនឡាញ និង២-ឈ្មោះហ៊ត ពុធមុនីថាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី។  

ក្រោយធ្វើការឃាត់ខ្លួនក្រុមទាំង២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ដកហូតបានម៉ូតូចំនួន៥គ្រឿង ហើយកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបាននាំក្មេងទំនើងទាំង ២ក្រុម មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត​៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមចម្រៀងកូរ៉េដ៏ល្បី BTS ប្រមូលអស់ពានរង្វាន់ធំៗ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA 2020
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បានសម្រេច​បិទ​អគារ​កាណាឌីយ៉ា រហូតដល់​ថ្ងៃទី​១៧​ធ្នូ ហើយ​អ្នកធ្វើការ​ទាំងអស់ ត្រូវធ្វើ​តេស្ត ២​ដង​ទៀត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​តាមរយៈក្រសួងកសិកម្មជួយឧបត្ថម្ភថវិកា ​២០០លានរៀល ​សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប​ ក្នុងខេត្តគោលដៅចំនួន១១
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​ប្រធាន ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ACMECS
ព័ត៌មានជាតិ
លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump ឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ម៉ោង ៩​ព្រឹក ថ្ងៃទី​៨​ធ្នូ នៅ​រដ្ឋសភា ធ្វើតេស្ត លើក​ទី​២ ចំពោះ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី