(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងបានរៀបចំប្រារព្ធមិទ្ទីង ដើម្បីអបអរសាទរទិវាជនពិការភាពកម្ពុជា និងអន្តរជាតិ។ ដោយសារតែបរិបទជំងឺកូវីដ១៩ កំពុងរាតត្បាត ជាហេតុមិនអាចរៀបចំការជួបជុំធ្វើមិទ្ទីងដូចសព្វមួយដងទេ។ ថ្ងៃនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៨ ដោយបន្តជំរុញផ្នែកពាក់ព័ន្ធបង្កលក្ខណៈដល់ជនពិការ ក្នុងឱកាសសង្គម ការងារ សុខភាព និងការយល់ដឹងកាន់តែទូលំទូលាយអំពីកូវីដ១៩។ សូមអានសារលិខិទាំងស្រុង៖





