រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌អាមេរិក អះអាងថាគ្មានភស្តុតាងនៃការលួចបន្លំ សន្លឹកឆ្នោត ដូចដែល ដូណាល់ ត្រាំ ចោទប្រកាន់នោះឡើយ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ លោក Bill Barr រដ្ឋមន្ត្រីមន្ត្រី​ក្រសួងយុត្តិធម៌អាមេរិក បានថ្លែងថា ក្រសួងយុត្តិធម៌មិនបានរកឃើញភ័ស្តុតាងណាមួយបញ្ជាក់ថាមានការលួចបន្លំសន្លឹកឆ្នោតឡើយ ដែលជាការឆ្លើយតបលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបដិសេធលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press លោក William Barr បាននិយាយថា «មកដល់ពេលនេះយើងមិនបានឃើញការក្លែងបន្លំក្នុងកំរិតមួយដែលអាចជះឥទ្ធិពលដល់លទ្ធផលខុសគ្នានៅក្នុងការបោះឆ្នោតនោះទេ»។

លោក Bill Barr បានផ្តល់កិច្ចសម្ភាសន៍ចំពេលក្រុម យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថាការបោះឆ្នោតមានការលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋសំខាន់ៗដូចជា Georgia, Michigan និងរដ្ឋ Pennsylvania។

ជម្រាបដែរថាលោក Barr ធ្លាប់ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីនាពេលកន្លងមក ដោយលោក ត្រាំ បានទទូចថា លោកគួរតែដឹកនាំការស៊ើបអង្កេតណាមួយទៅលើការលួចបន្លំសន្លឹកឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង
ស្អែកនេះលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីធានាថាឱ្យប្រជាជនអាមេរិកមានអទិភាពទទួលការចាក់វ៉ាក់សាំងកូវីដ-១៩
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជ្រើសរើស លោក Xavier Becerra ធ្វើជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក
អន្តរជាតិ
កម្ពុជាបង្ហាញឈុត ​«ព្រះថោងតោងស្បៃនាងនាគ» ​ជូនពិភពលោក ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ​
អន្តរជាតិ
ឥណ្ឌូនេស៊ី ត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ក្រោយទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac
អន្តរជាតិ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យអប់រំ និងបច្ចេកវិទ្យា
អន្តរជាតិ
ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោតតំណែង​ជាក្រុមប្រឹក្សា​ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី