មេដឹកនាំយោធាអាមេរិកជាន់ខ្ពស់មួយចំនួនត្រូវធ្វើចត្តាឡីស័ក ក្រោយមេបញ្ជាការរងឆ្មាំសមុទ្របានឆ្លងកូវីដ-១៩​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ មន្ត្រីយោធាសហរដ្ឋអាមេរិកជាច្រើនរូប នៅក្រសួងការពារជាតិ ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ក្រសួងការពារជាតិបាននិយាយនៅថ្ងៃអង្គារនេះថា មេបញ្ជាការរងនៃកម្លាំងឆ្មាំសមុទ្រលោក Charles Ray បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់ធ្លាប់បានចូលរួមកិច្ចប្រជុំកាលពីសប្តាហ៍មុន ជាមួយមេដឹកនាំយោធាជាន់ខ្ពស់ដទៃទៀត។

ប្រភពដដែរបានបន្តថាអ្នកចូលរួមក្នុងកិច្ចប្រជុំនោះ សុទ្ធតែត្រូវនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពមានទាំងប្រធានអគ្គសេនាធិការចម្រុះ លោកឧត្ដមសេនីយ Mark Milley, ប្រធានបុគ្គលិកនៃកងទ័ពអាកាស លោកឧត្ដមសេនីយ Charles Brown និងប្រធានប្រតិបត្តិការអវកាស លោកឧត្តមសេនីយ៍ John Raymond។​ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា មន្រ្តីកំពូលៗផ្សេងទៀតនៅក្នុងជួរកងទ័ព​ កងទ័ពជើងទឹក និងបញ្ជាការដ្ឋានសម្រាប់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (Cyber) ក៏នៅដាច់ដោយឡែកដែរ។

ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ មន្ទីរប៉ង់តាហ្គោននិយាយថា គ្មានការផ្លាស់ប្តូរចំពោះការត្រៀមប្រតិបត្តិការ ឬសមត្ថភាពបេសកកម្មរបស់យោធានោះទេ ដោយនិយាយថា មេធំៗទាំងនោះមានសមត្ថភាពបំពេញបេសកកម្ម និងបំពេញភារកិច្ចរបស់ខ្លួនពីទីតាំងផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង
ឆាបឆេះអាគារកម្ពស់ ៣៣ជាន់ នៅទីក្រុងអ៊ូលសានរបស់កូរ៉េខាងត្បូង ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨៨ នាក់រងរបួស
អន្តរជាតិ
លោក ដូណាល់ ត្រាំ ៖ កងទ័ពអាមេរិកទាំងអស់គួរតែចាកចេញពីអាហ្វហ្គានីស្ថាន មកប្រទេសកំណើតវិញនៅថ្ងៃបុណ្យណូអែល
អន្តរជាតិ
ក្រោយឆ្លងកូវីដ-១៩ លោក ដូណាល់ ត្រាំ បែរជាថាវាប្រៀបបីដូចជា «ពរជ័យពីព្រះ»
អន្តរជាតិ
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ជាង ៣៦លាននាក់ហើយ
អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានចេញរោគសញ្ញាជំងឺ COVID-19 ទៀតទេ និងបានបង្ហាញសញ្ញាថាលោកចង់វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញដែរ
អន្តរជាតិ
ស្ថានទូតកម្ពុជា និងមន្ទីរពេទ្យសាកលវិទ្យាល័យ ​SoonChunHyang ចុះ MOU បន្តពង្រីក ​និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលកម្ពុជា-កូរ៉េ​
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី