សម្តេចពញាចក្រី ហេង សំរិន ​កំពុងធ្វើចត្តាឡីស័កក្នុងគេហដ្ឋាន ​និងផ្ញើសារជូនជនរួមជាតិ ជុំវិញព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា​​
SWIFT NEWS ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១ ខែធ្នូនេះ បានឲ្យដឹងថា សម្តេច និងភរិយា ព្រមទាំងអ្នកពាក់ព័ន្ធក្នុងរដ្ឋសភាព បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

សាររបស់សម្តេចពញាចក្រី ហេង សំរិន មានខ្លឹមសារដូចតទៅ៖ 

ជនរួមជាតិជាទីស្នេហា

ជំងឺកូវីដ-១៩ បានចូលដល់សហគមន៍ជាលើកដំបូងនៅក្នុងប្រទេសយើង តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ។ 

អាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទំាងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំនិងភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក។  

ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ រយៈ ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។ 

ទន្ទឹមនឹង ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិគ្រប់រូប មេត្តាកុំភ័យស្លន់ស្លោ រហូតដល់បាត់បង់ម្ចាស់ការឲ្យសោះ។ ការទប់ស្កាត់និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ។ សូមជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចំាបាច់នោះ។ 

ជូនពរបងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងរួចផុតពីជំងឺដ៏កាចសាហាវនេះ៕


អត្ថបទដែលជាប់ទាក់ទង
សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ «លទ្ធផលផ្លូវការ សម្រាប់ខ្ញុំ ការធ្វើតេស្តកូវីដ១៩នៅព្រឹក នេះ គឺអវិជ្ជមាន»
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ផ្លាស់ប្ដូរទស្សនៈគ្នាធ្វើយ៉ាងណាឲ្យតំបន់ទាំងពីរ អាចមានលទ្ធភាពបង្កើនកិច្ចសហការក្នុងដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម
ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន​ ផ្តល់លិខិតសរសើរដល់បុគ្គលកម្ពុជា ២រូប ​ដែលបានជំរុញចំណងមិត្តភាពជប៉ុន-កម្ពុជា
ព័ត៌មានជាតិ
តារាខ្មែរល្បីៗ បន់ស្រន់កម្ពុជាឲ្យឆ្លងផុតការយាយីពីកូវីដ១៩
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ទីតាំងជួល ​និងផ្តល់សេវាកម្មទាំងអស់​ កុំកាត់លុយ ​ឬទាមទារសំណងពីម្ចាស់កម្មវិធី ដែលពន្យារពេលដោយសារកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី