រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ទីតាំងជួល ​និងផ្តល់សេវាកម្មទាំងអស់​ កុំកាត់លុយ ​ឬទាមទារសំណងពីម្ចាស់កម្មវិធី ដែលពន្យារពេលដោយសារកូវីដ១៩​​
SWIFT NEWS ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១ ខែធ្នូនេះ បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់ទីតាំងជួលរៀបចំកម្មវិធី និងផ្ដល់សេវាផ្សេងៗ សូមកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ដោយបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាម្ចាស់ទីតាំងជួល និងផ្តល់សេវាកម្មទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ក្នុងសហគមន៍ជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង
យុវតីម្នាក់ធ្វើវីដេអូបំភ្លឺថា នាងមិនមែនជាកូនស្រីរបស់ឯកឧត្តម ឆែម សាវុធ ដែលកំពុងមានជំងឺកូវីដ-១៩នោះទេ
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ «លទ្ធផលផ្លូវការ សម្រាប់ខ្ញុំ ការធ្វើតេស្តកូវីដ១៩នៅព្រឹក នេះ គឺអវិជ្ជមាន»
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ផ្លាស់ប្ដូរទស្សនៈគ្នាធ្វើយ៉ាងណាឲ្យតំបន់ទាំងពីរ អាចមានលទ្ធភាពបង្កើនកិច្ចសហការក្នុងដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម
ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន​ ផ្តល់លិខិតសរសើរដល់បុគ្គលកម្ពុជា ២រូប ​ដែលបានជំរុញចំណងមិត្តភាពជប៉ុន-កម្ពុជា
ព័ត៌មានជាតិ
តារាខ្មែរល្បីៗ បន់ស្រន់កម្ពុជាឲ្យឆ្លងផុតការយាយីពីកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី