សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ បច្ចុប្បន្ននេះជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ដោយក្នុងឆ្នាំ២០១៩កន្លង​ទៅនេះ ជន​មាន​ពិការភាពចូលបម្រើការងារក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ហើយមានជនមានពិការភា​ពចំនួន​២៨៦០​នាក់។ ក្នុងនោះស្ដ្រីពិការមានចំនួន៧៨៩នាក់ ហើយជនពិការកម្រិតធ្ងន់ចំនួន ១៥៥៧នាក់ បើគិតជា​ភាគ​ចំនួន​១,៩៥​ភា​គ​រយ។ នេះបើយោងតាមខ្លឹមសារ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជា​ប្រធា​ន​កិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវា​ជន​មាន​ពិការ​ភាព​អន្តរជាតិលើកទី៣៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

ក្នុងសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដដែល បានឲ្យដឹងដែរ ថា នៅក្នុងវិស័យឯកជនដែលរួមមាន៖ ធនាគារ គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ច បានធ្វើការសាលល្បងនៅ​រាជធានីភ្នំពេញ ខេត្ត​កណ្ដាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូល​បម្រើការងារចំនួន​៣៧៩២នាក់។ ក្នុងស្រ្ដី​២១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស មានចំនួនជនមានពិការ​ភាពចំនួ​ន៦៦៥២​នាក់៕ 

អត្ថបទដែលជាប់ទាក់ទង
ខេត្តកំពង់ចាម ដាក់ចេញ​វិធានការ ១៣​ចំណុច ដើម្បី​បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
TOP NEWS: អភិបាលខេត្តកំពង់ចាម បំភ្លឺអំពីសារបែកធ្លាយរបាយការណ៍ករណីកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា សុខ សីលា ចាក់ខ្សាច់រំលោភដីចំណីទន្លេក្នុងស្រុកកោះធំ ត្រូវបានអភិបាលខេត្តកណ្តាលបញ្ជាឲ្យផ្អាកបន្ទាន់
ព័ត៌មានជាតិ
បន្ទាន់! ​ទីក្រុងហូជីមិញ បានរកឃើញករណីឆ្លងជំងឺកូវីត-១៩ នៅក្នុងសហគមន៍ជាលើកទី១ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល ៣ខែ
ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីរៀបចំការប្រកួតប្រជែងរចនារូបភាព និងសារក្នុងព្រឹត្តិការណ៍យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី
ព័ត៌មានជាតិ
យុវតីម្នាក់ធ្វើវីដេអូបំភ្លឺថា នាងមិនមែនជាកូនស្រីរបស់ឯកឧត្តម ឆែម សាវុធ ដែលកំពុងមានជំងឺកូវីដ-១៩នោះទេ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី