សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក តែ​រយៈពេល ១៤​ថ្ងៃ​ទេ តែ​សម្តេច​សម្រេច​ផ្តល់​សាច់ប្រាក់​ដល់​ទៅ ១៥​ថ្ងៃ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ជម្រាបជូន​ដល់​ជនរួមជាតិ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ ត្រូវធ្វើ​តែ​រយៈពេល ១៤​ថ្ងៃ​ទេ​។ ប៉ុន្តែ​សម្តេច សម្រេច​ផ្តល់​សាច់ប្រាក់​ដល់​ទៅ ១៥​ថ្ងៃ គឺ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​។​

​ក្នុង​សារ​ជូន​ជនរួមជាតិ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ព្រឹក​ម៉ិ​ញ​នេះ ខ្ញុំ​សំរេច​ឱ្យ​បញ្ចេញ​សាច់​​ប្រា​ក់ជាង ១០០០​លាន​រៀល ជូនទៅ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស សម្រាប់​​ជួយ​ដល់​គ្រួសារ​ក្រីក្រ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដែល​គ្រួសារ​នីមួយៗ នឹង​ទទួលបាន ២​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ដែលមាន​រយៈពេល ១៥​ថ្ងៃ ដែល​ថវិកា​សរុប​ទទួល​បាន ៣០​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ​។ សូមកុំ​មានការ​ភាន់ច្រឡំ​ថា ខ្ញុំ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ១៥​ថ្ងៃ​។ ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ តែ​ខ្ញុំ​ផ្តល់ជូន​ថវិកា​សម្រាប់ ១៥​ថ្ងៃ ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​។ ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាត​ចាក​ឆ្ងាយ​ពី​កូ​វីដ​-១៩​នេះ​»៕​


អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ក្រសួងមហាផ្ទៃចេញ បទបញ្ជា៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ករណីពុលស្រា ស នៅខេត្តកំពង់ឆ្នាំង ចំនួនអ្នកស្លាប់ កើនឡើងដល់៧នាក់ ហើយ
ព័ត៌មានជាតិ
TOP NEWS: អ្នកនាំពាក្យបដិសេធ សារ សំឡេងដែលថា «ឯកឧត្តម កើត រិទ្ធ វិជ្ជមានកូវីដ-១៩»
ព័ត៌មានជាតិ
សារពិសេសបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ព្រមទាំងសាធារណជន ជុំវិញ«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ពេលជោគជ័យមានឪច្រើន ពេលបរាជ័យជាកូនកំព្រា
ព័ត៌មានជាតិ
សំណួរ ចាក់ដោត ដែលបុរសៗ ពិបាកឆ្លើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី