អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា សូម​បន្ត​មក​ធ្វើតេស្តរ​កកូ​វីដ នៅថ្ងៃទី៣០វិច្ឆិកានេះ! ​នៅ​ភ្នំពេញ រៀបចំ​សណ្ឋាគារ សុខា​ភ្នំពេញ សម្រាប់​អ្នក​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​អំពាវនាវ​ជាថ្មីទៀត សូម​ឲ្យ​អ្នក ដែល​ពាក់ព័ន្ធ​ជាមួយនឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ដូចជា អ្នក​ប៉ះពាល់​នៅ​ផ្សារ​អ៊ី​អន​១ សាលារៀន​មួយចំនួន និង​កន្លែង​ផ្សេងៗ ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ នៅ​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ជាដើម សូម​អញ្ជើញ​ទៅធ្វើ​តេស្ត រក​វីរុស​កូ​វីដ​១៩ ដែល​បន្តធ្វើ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ​ទៀត នៅតាម​ទីតាំង​៖ បរិវេណ​ផ្សារ​អ៊ី​អន​១ បរិវេណ​ក្រសួងមហាផ្ទៃ បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ( សម្រាប់​សិស្សសាលា និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ ) និង​នៅ​ពន្ធនាគារ​ព្រៃ​ស ( សម្រាប់​អ្នកពាក់ព័ន្ធ​កន្លែង​នោះ ) ហើយ​ក្រសួង អាចធ្វើ​នៅ​កន្លែង​ផ្សេងៗ​ទៀត ទៅតាម​ការចាំបាច់​ផងដែរ​។​

​តាម​ក្រសួងសុខាភិបាល ការធ្វើ​តេស្ត សម្រាប់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មាន​ធ្វើ​ទៅតាម​ថ្ងៃ​ដូចតទៅ​៖ តេស្ត​លើក​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២៩ និង​បន្តធ្វើ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ តេស្ត​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​។ តេស្ត​លើក​ទី​៣ ធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា បុគ្គល ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​តែងតែ​ចេញផ្សាយ​ជារឿយៗ នូវ​ចំណុច ១០​យ៉ាង នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​នៅតាម​សណ្ឋាគារ​។​

​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ថា សម្រាប់​អ្នក​នៅ​ភ្នំពេញ ដែល​មិនមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​នោះ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា​-​ភ្នំពេញ​។ ការធ្វើ​តេស្តរ​កកូ​វីដ​១៩ និង​ការ​ស្នាក់នៅ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​នេះ គឺ​រដ្ឋ​ជា​អ្នកចេញ​សា​ហ៊ុយ​ជូន​បងប្អូន​។ នៅតាម​បណ្តា​ខេត្ត សូម​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ចាត់ចែង​រៀបចំ និង​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ហើយ​អ្នក​ដែល​មិនមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ត្រូវ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​រៀបចំ​ដោយ​អាជ្ញាធរខេត្ត ដោយ​រដ្ឋ ជា​អ្នកទទួលបន្ទុក​។

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា​។ កាលពី​ថ្ងៃទី​២៩​វិច្ឆិកា​ម្សិលមិញ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់ បាន​ចំនួន ៣៣៣២​នាក់ ( នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន ៧ ) តែ​ការវិភាគ​អាចធ្វើ​បានតែ ២២៨៨​សំណាក់ ( គិត​ត្រឹម​ម៉ោង ១:៣០ នាទី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ )​។​

​ក្រសួងសុខាភិបាល បានប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៤​នាក់ ( ដោយ​គិត​ទាំង​អ្នក ដែល​បាន​រាយការណ៍ ចំនួន ៦​នាក់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​អ្នក​រកឃើញ​ថ្មី ចំនួន ៨​នាក់ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ )៕​


អត្ថបទដែលជាប់ទាក់ទង
លោក Joe Biden តែងតាំងក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមានសុទ្ធតែជាស្ត្រី
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ សំណួរខ្លះដែល ពេទ្យសួររកមូលហេតុនៃការឆ្លងកូវីដ១៩ គឺបុរសខ្លះពិបាកឆ្លើយ!
ព័ត៌មានជាតិ
TOP NEWS: តំណាងរាស្ត្រខ្មែរម្នាក់ រើលាប់ជំងឺកូវីដ១៩ឡើងវិញ
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង សម្រេច​បិទ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ហើយ​តម្រូវ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ក្រសួងមហាផ្ទៃ ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​!
ព័ត៌មានជាតិ
ល្អមែនទែន! ​កង់បីឥណ្ឌាដំបូងបង្អស់នៅកម្ពុជា ​ដែលច្នៃឡើងសម្រាប់ឲ្យជនពិការជើងអាចបើកបរបាន​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន សម្រេចជួយប្រជាជនក្រីក្រមួយគ្រួសារ២ម៉ឺន រៀល ​សម្រាប់រយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី